ព័ត៌មានជាតិ
ទិដ្ឋភាពប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ទៅវត្តនាថ្ងៃកាន់បិណ្ឌទី១ ព្រឹកនេះ នៅបន្ទាយមានជ័យ
ថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅតាមវត្តអារាមនានា នៅក្នុងខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ មកកាន់បិណ្ឌទី១នេះមានសភាពស្ងប់ស្ងាត់ ដោយសារមានករណីផ្ទុះកូវីដ១៩ នៅតាមវត្តច្រើនក្នុងនោះមាន ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ នាំគ្នាបង្សុកូល រាប់បាត្រ ទៅតាមពិធីនៃព្រះពុទ្ធសាសនាផងដែរ នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១។

លោកអាចារ្យម្នាក់បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ក្នុងនោះលោកចៅអធិវត្តនីមួយៗមាន វិធានការនៅក្នុងវត្តឲ្យ បាញ់អាល់កុល ការពារសុវត្ថិភាព ទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវីដ១៩ ដែលប្រជាពលរដ្ឋមកចូលក្នុងវត្តត្រូវពាក់ម៉ាស់គ្រប់ៗគ្នា។
ប្រជាពលរដ្ឋ នៅវត្តចំការខ្នុរ ស្ថិតក្នុងភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានធ្វើការគោរពតាមបទបញ្ជារបស់ក្រសួងធម្មការ និងសាសនា និងមន្រ្តីសុខាភិបាល បានឲ្យប្រជាពលរដ្ឋ ពុទ្ធបរិស័ទណាមកវត្តត្រូវ អនុវត្តដោយ ប្រុងប្រយ័ត្នបំផុត ៣កុំ និង៣ការពារ ចៀសវាងការនាំជំងឺកូវីដ ឆ្លងរាលដាល ចូលក្នុងវត្ត និងសហគមន៍។

លោកអាចារ្យបានប្រាប់អ្នកយកព័ត៍មានថា ក្នុងវត្តចំការខ្នុរបានរៀបចំឱ្យមានការវាស់កំដៅ បាញ់អាល់កុលលាងដៃ ឬជែលនៅមុខច្រកចេញ-ចូលសាលា ឆាន់ ព្រះវិហារ និងកុដិជាដើម។
ក្នុងនោះមិន អនុញ្ញាត ឱ្យពុទ្ធបរិស័ទ ដែលមិនពាក់ម៉ាស់យកចង្ហាន់ទៅប្រគេនព្រះសង្ឃចូល ក្នុងបរិវេណវត្តអារាម ព្រះវិហារ សាលាឆាន់ និងកុដិឡើយ។

មិនអនុញ្ញាតឱ្យពុទ្ធបរិស័ទនៅបង្អែបង្អង់ ជួបជុំសំណេះ សំណាល ដើម្បី ទុកពេល និងផ្តល់ទីកន្លែងឱ្យពុទ្ធបរិស័ទផ្សេង បន្ត ដើម្បីកាត់បន្ថយ ជាអតិបរិមាក្នុងការចម្លងជំងឺកូវីដ.១៩៕



អត្ថបទៈ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


