ព័ត៌មានជាតិ
អធិការនគរបាលក្រុងសំរោង ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំង នៅគោលដៅបិទខ្ទប់
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០និង០០ នាទី លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំលោកអធិការរង អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំង ដែលកំពុងឈរជើងប្រចាំការការពារ នៅគោលដៅបិទខ្ទប់ (តំបន់ក្រហម) ចំណុចភូមិគីរីវ័ន្ត និងភូមិផ្អុង សង្កាត់កូនគ្រៀល ក្រុងសំរោង ។
ក្នុងឱកាសនោះ លោកអធិការ បានពាំនាំនូវមតិផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់លោកឧត្តមសេនីយ៍ស្នងការ និងបាននាំយកគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងទាំង ២គោលដៅខាងលើ ដោយក្នុង ១គោលដៅទទួលបាន ៖ អង្ករ ៥០ គីឡូ ក្រាម, ត្រីខ ២យួរ, មី ២កេស, ទឹកបរិសុទ្ធ ១០យួរ និងថវិកា ចំនួន ១០០,០០០រៀល៕


អត្ថបទ៖ ចាន់ ធី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ