ជីវិតកម្សាន្ដ
YG ចេញមុខបដិសេធពាក្យចចាមអារ៉ាមល្បីថា Jisoo និងកីឡាករបាល់ទាត់ Son Heung Min ណាត់ជួបគ្នានៅបារាំង
ថ្មីៗនេះពាក្យចចាមអារ៉ាមទាក់ទងនឹង Jisoo សមាជិកក្រុម BLACKPINK និងតារាបាល់ទាត់កូរ៉េខាងត្បូងដ៏ល្បីឈ្មោះ Son Heung Min បានចាប់ផ្ដើមល្បីសុះសាយ ក្រោយពីអ្នកទាំងពីរត្រូវបាន គេប្រទះឃើញចាកចេញពីប្រទេសបារាំងក្នុងពេលតែមួយ។

ទាក់ទិននឹងពាក្យចចាមអារ៉ាមនេះ ខាងផលិតកម្ម YG បានផ្តល់សេចក្តីថ្លែងការណ៏បដិសេធភ្លាមៗ មិនបង្អង់យូរ ដូចក្រោមថា ៖
យើងសូមបញ្ជាក់ថា ពាក្យចចាមអារ៉ាមណាត់ជួបទាំងអស់ដែលទាក់ទងនឹង Jisoo សមាជិកក្រុម BLACKPINK មិនមែនជាការពិតទេ។ យើងបានដឹងអំពីពាក្យចចាមអារ៉ាម ដែលកំពុងចរាចរ។ ដោយពិចារណាថា វាបានរីករាលដាលយ៉ាងទូលំទូលាយ ក្នុងចំណោមអ្នកគាំទ្រអន្តរជាតិផងដែរ ឥឡូវនេះ យើងជឿជាក់ថា ស្ថានភាពនេះទាមទារឲ្យមានសេចក្តីថ្លែងការណ៍ជាផ្លូវការ សូមបញ្ឈប់ការផ្សាយព័ត៌មានមិនពិត ដែលមិនសមហេតុផល។

ថ្មីៗនេះ Jisoo បានចូលរួមសប្តាហ៍ម៉ូដប៉ារីស ក្នុងនាមជាឯកអគ្គរដ្ឋទូតប្រចាំផ្ទះម៉ូដ Dior ខណៈដែល Son Heung Min បានបន្តអាជីពនៅ Premier League ជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur FC (ត្រូវបានគេស្គាល់ថា The Spurs) ។ ចំណែករូបលោក ក៏មិនទាន់ចេញសេចក្តីថ្លែងការណ៍ផ្លូវការនៅឡើយទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖K-pop ល្អឥតខ្ចោះគ្មានចំណុចទាស់ តែនៅពីក្រោយ គឺទុក្ខលំបាក ដែលគ្មានអ្នកណាដឹងឡើយ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់