KPT+
រឿងមិនពិត ៣ យ៉ាង ខំជឿស្លុងតាមចាស់ៗរាប់ឆ្នាំ មកទល់សព្វថ្ងៃ
ពាក្យចចាមអារ៉ាមស្ដាប់តពីចាស់ៗ ពីមាត់មួយទៅមាត់មួយ ខ្លះពិត ខ្លះត្រូវការបកស្រាយ ហើយខ្លះទៀតអត់ពិតតែម្ដង។ រឿងអីខ្លះដែលយើងដឹងពីចាស់ៗ ហើយភ្លេចរកភស្ដុតាង ដែលព្យាយាមប្រដៅ ឬណែនាំក្មេងៗ?
១- ខូចភ្នែក បើមើលទូរទស្សន៍ជិតពេក

ខំជឿតាំងពីក្មេង តាមពិត រឿងនេះខុសទាំងស្រុង។ មើលទូរទស្សន៍ ឬអង្គុយជិត មិនធ្វើឲ្យខូចភ្នែកទេ។ សម្លឹងអេក្រង់កុំព្យូទ័រ ឬទូរទស្សន៍ជិតពេក មិនធ្វើឲ្យភ្នែកខូច ប៉ុន្តែអាចបង្កឲ្យមានអាការឈឺក្បាល បើមើលយូរពេក។ ទោះជាប្រើអេក្រង់រាបស្មើ ឬពាក់វ៉ែនតាជំនួយ ក៏គេចអត់ផុតពីឈឺក្បាលដែរ។
២- ខូចភ្នែក បើមើលសៀវភៅកន្លែងងងឹត
ទីខ្វះពន្លឺ ឬងងឹត ធ្វើឲ្យភ្នែកយើងខំសម្លឹងគ្រប់អក្សរ គ្រាន់តែពិបាកអាន ឬមើលមិនច្បាស់ប៉ុណ្ណោះ។ គ្នាយើងខ្លះប្រហែលធ្លាប់ឮចាស់ៗប្រាប់ថា ពីមុនរៀន ប្រើតែភ្លើងធូប ភ្លើងទៀន ឬចង្កៀងប្រេងកាត ព្រោះមិនមានអំពូលដូចឥឡូវទេ។ នៅកន្លែងខ្វះពន្លឺ មិនអាចធ្វើឲ្យភ្នែកខូច ប៉ុន្តែភ្នែកអាចហត់នឿយច្រើនជាងពេលមានពន្លឺគ្រប់គ្រាន់។
៣- ពាក់វ៉ែនតាធ្វើឲ្យភ្នែកអត់វ៉ែនតាអត់បាន

វ៉ែនតាអាចជួយកែខៃការមើលព្រិលឲ្យឃើញកាន់តែច្បាស់ ប៉ុន្តែមិនមានន័យថា ភ្នែកអាស្រ័យលើវ៉ែនតាទេ។ វាមិនបានផ្លាស់ប្តូរអ្វីមួយរបស់ភ្នែកទេ ហើយយើងកំពុងទម្លាប់ស៊ាំនឹងមើលអ្វីៗកាន់តែច្បាស់ឡើងៗ។ ពាក់វ៉ែនតាដែលមានវេជ្ជបញ្ជាខុស មិនខូចភ្នែកទេ គ្រាន់តែឃើញមិនច្បាស់ល្អដូចការឲ្យយោបល់ និងពេទ្យកំណត់ដឺក្រេ៕
ចុចអាន៖ប្អូនៗជិតពេញវ័យ ត្រូវដឹងរឿងទាំងនេះ
ចុចអាន៖ទង្វើយុវវ័យនិយមធ្វើទាំងនេះ ត្បិតជួយឲ្យធូរអារម្មណ៍មួយពេល តែប៉ះពាល់រាងកាយខ្លាំង
ចុចអាន៖យុវវ័យស្ត្រេសច្រើន កុំទៅផឹកស្រាបន្លប់ទុក្ខ ប្រើវិធីនេះវិញ ហុចផលល្អខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


