ព័ត៌មានអន្ដរជាតិ
ទីបំផុត កម្ពុជា ជាប់ឈ្មោះជាប្រទេស មានសិទ្ធិផលិតថ្នាំព្យាបាលកូវីដ (មានវីដេអូ)
កម្ពុជា មីយ៉ាន់ម៉ា ឡាវ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមប្រទេសដែលមានសិទ្ធិ ផលិតថ្នាំប្រឆាំងមេរោគ Molnupiravir របស់ក្រុមហ៊ុន Merck ដែលថ្នាំប្រភេទនេះ បានបង្ហាញប្រសិទ្ធភាពកាត់បន្ថយការបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ និងការស្លាប់បាន ៥០% ចំពោះអ្នកជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Thai PBS។

ហេតុផលតែម្យ៉ាងគត់ដែល កម្ពុជា និងអ្នកជិតខាងអាស៊ានផ្សេងទៀត ទទួលបានសិទ្ធិផលិតថ្នាំនេះគឺដោយសារតែ ប្រទេសទាំងនេះត្រូវបានធនាគារពិភពលោក ចាត់ទុកថាជាប្រទេសមានប្រាក់ចំណូលទាបទៅមធ្យម ខុសពី ថៃ ដែលត្រូវបានចាត់ទុកថាជា ប្រទេសមានប្រាក់ចំណូលមធ្យមទៅខ្ពស់។
អគ្គនាយកនៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្ដថៃ លោកវេជ្ជបណ្ឌិត Somsak Akksilp និយាយថា នេះមានន័យថា ប្រទេសថៃ ត្រូវទិញថ្នាំដោយផ្ទាល់ពីក្រុមហ៊ុនឱសថយក្ស Merck របស់សហរដ្ឋអាមេរិក។

Merck បានចុះកិច្ចព្រមព្រៀងជាមួយអង្គការមិនរកប្រាក់ចំណេញ Medicine Patent Pool (MPP) គាំទ្រដោយអង្គការសហប្រជាជាតិ ដែលនឹងដើរតួជាអន្តរការី និងផ្តល់អាជ្ញាប័ណ្ណប៉ាតង់ដល់ក្រុមហ៊ុនផលិតឱសថទូទៅ នៅក្រៅប្រទេសអ្នកមាន។
រហូតមកដល់ពេលនេះ ក្រុមហ៊ុនចំនួន៥០ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការទទួលបានអាជ្ញាប័ណ្ណបន្តដើម្បីផលិតថ្នាំនេះ។
គួរបញ្ជាក់ថា ក្រៅពីប្រទេសថៃ ហ្វីលីពីនក៏បានបញ្ជាទិញថ្នាំពីក្រុមហ៊ុន Merck ផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai PBS
ចុចអាន៖ កូវីដនឹងក្លាយជាជំងឺផ្លូវដង្ហើមធម្មតា ដោយសារថ្នាំ Molnupiravir
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


