វប្បធម៌ ជំនឿ
បុគ្គលិកលក្ខណៈមនុស្សឆ្នាំ «ច» និងដៃគូការងារសក្ដិសមបំផុតក្នុងឆ្នាំ ២០២២
បុគ្គលិកលក្ខណៈរបស់ឆ្នាំ ច គឺភាពស្មោះត្រង់ អាចទុកចិត្តបាន និងរហ័សរហួន។ ពួកគេមានប្រុងប្រយ័ត្នដោយធម្មជាតិ ដែលមានន័យថា វាអាចចំណាយពេលយូរសម្រាប់សត្វឆ្កែ ដើម្បីទទួលយកមិត្តថ្មី។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលឆ្កែទទួលយកមិត្តម្នាក់ ពួកគេនឹងស្មោះត្រង់នឹងមិត្ត ហើយតែងតែគាំទ្រគ្នាទៅវិញទៅមក។ ឆ្កែគឺជាមិត្តស្មោះត្រង់ ស្រលាញ់ស្មោះត្រង់ និងជាគ្រួសារដែលអាចទុកចិត្តបាន។ សូម្បីតែដៃគូការងារ អាជីព និងស្នេហាក្ដី ។

ដៃគូការងារល្អបំផុត៖
ខ្លា ទន្សាយ និងសេះ ដរាបណាមនុស្សឆ្នាំចសហការជាមួយពួកគេ អាជីពរបស់ពួកគេនឹងទទួលបានជោគជ័យ។
ស្វា និង មាន់ជល់ ពួកគេទាំងបីត្រូវតែធ្វើការរួមគ្នា ដើម្បីសម្រេចបាន ជាឧទាហរណ៍ បើគ្មានការចូលរួមរបស់មាន់ កិច្ចសហប្រតិបត្តិការរវាង ឆ្កែនិង ស្វា មិនមានភាពរលូននោះទេ។
ដៃគូការងារអាក្រក់មាន៖
គោ នាគ និងចៀម
ឆ្កែនិងនាគមានចរិតផ្ទុយគ្នា និស្ស័យ និងតម្លៃ ដូច្នេះការសហការគ្នា គឺមិនចុះសម្រុងគ្នាខ្លាំង។ ឆ្កែ គោ និង ចៀម សុទ្ធសឹងតែគិតតែពីខ្លួនឯង មិនទុកចិត្តគ្នា ហើយអាចធ្វើឲ្យខូចចិត្តគ្នាទៅវិញទៅមក ដែលនាំឲ្យទំនាក់ទំនងសហករណ៍បែកបាក់គ្នាជាយថាហេតុ។
ភាពខ្លាំង៖ ក្លាហាន ស្មោះត្រង់ ទទួលខុសត្រូវ ឆ្លាត រស់រវើក។
ភាពទន់ខ្សោយ: រសើប, អភិរក្ស, រឹងរូស, អារម្មណ៍រវើរវាយ។
បុរសឆ្នាំច៖ បុរសកើតឆ្នាំឆ្លូវ ចេះសង្កេត និងត្រង់។ ចរិតលក្ខណៈខាងក្រៅតែងតែធ្វើឲ្យពួកគេពេញនិយម ក្នុងចំណោមមិត្តភក្តិនិងមិត្តរួមការងារ។ ទោះយ៉ាងណាក៏ដោយ ពួកគេអាចឆាប់មានអារម្មណ៍ញាប់ញ័រនៅខាងក្នុង ហើយមិនអាចទ្រាំទ្រនឹងភាពមិនច្បាស់លាស់ណាមួយបានទេ។ ភាពរឹងចចេស ផ្តល់លទ្ធភាពឲ្យពួកគេដើរទៅមុខយ៉ាងក្លាហាន និងមិនបោះបង់ដោយងាយ។
ស្ត្រីឆ្នាំច ៖ ចំពោះស្ត្រីដែលមានឆ្នាំច មានការប្រុងប្រយ័ត្នខ្ពស់ ។ វាពិបាកសម្រាប់ពួកគេក្នុងការជឿទុកចិត្តនរណាម្នាក់ដោយងាយស្រួល ប៉ុន្តែពួកគេនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីជួយមិត្តភក្តិដែលគួរឲ្យទុកចិត្ត។ មនុស្សនេះតែងទម្លាប់យកចិត្តទុកដាក់ចំពោះគ្រួសារយ៉ាងខ្លាំង។ តែពេលខ្លះ ក៏ឆេវឆាវខឹងសម្បារមកខ្លះដែរ។ ប៉ុន្តែភាគច្រើន ពួកគេខ្វល់ខ្វាយពីអារម្មណ៍អ្នកដទៃ ហើយស្ទាត់ជំនាញក្នុងការធ្វើការជាមួយមនុស្សគ្រប់គ្នាដោយឥតសៅហ្មង៕
គ្រូ ណុប
ចុចអាន៖ទាយចរិតលក្ខណៈមនុស្សឆ្នាំ «រកា» តាមថ្ងៃខែឆ្នាំកំណើត
ចុចអាន៖«រោង» ឆ្នាំនេះអាចមានជម្លោះគ្រួសារ ជាពិសេសត្រូវប្រយ័ត្នការចុះហត្ថលេខាលិខិតស្នាម ឬគម្រោង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


