ព័ត៌មានជាតិ
ស៊ីម៉ាក់ចេញយុទ្ធសាស្ត្រ៣ កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៣ ដើម្បីឈានទៅការសំរេចគោលដៅនៃការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។

លោក ហេង រតនា បានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេប៊ុករបស់លោក កាលពីថ្ងៃទី០៣ ខែវិច្ឆិកាថា យុទ្ធសាស្ត្រចំនួន៣នោះរួមមាន៖
១. ពង្រឹងការងារអប់រំផ្សព្វផ្សាយព័ត៌មានដោយផ្ទាល់ និងដោយប្រយោលអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមដល់មុខសញ្ញាងាយរងគ្រោះថ្នាក់ និងជាពិសេសតាមមូលដ្ឋានដែលរងផលប៉ះពាល់។

២. ហ្វឹកហ្វឺនបណ្តាញស្ម័គ្រចិត្ត អាជ្ញាធរមូលដ្ឋាន និងកងកំលាំងនគរបាលជាតិ ខណៈបច្ចុប្បន្នអង្គភាពស៊ីម៉ាក់មានបណ្តាញស្ម័គ្រចិត្តជិត ៣ ៥០០ នាក់ ដើម្បីសំរបសំរួល គ្រប់គ្រង និងរាយការណ៍។
៣. ពង្រឹងកម្លាំងជំនាញដើម្បីអន្តរគមន៍ឆ្លើយតបសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជួបបញ្ហាគ្រាប់មីន និងសំណល់គ្រាប់យុទ្ធភណ្ឌ។
លោក ហេង រតនា បានមានប្រសាសន៍បន្តថា៖ “ទាំងនេះជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងនិរន្តភាពហើយចំនុចយុទ្ធសាស្ត្រទាំង ៣ ខាងលើ ពិតជាមានចំណងជាមួយគ្នា បើមានតែស្លាកសញ្ញា មានតែរូបភាព និងគ្មានសកម្មភាពជាក់ស្តែងទេនោះ ប្រជាពលរដ្ឋនឹងអស់ជំនឿទុកចិត្តលើប្រពន្ធ័ព័ត៌មាន និងបាត់បង់កិច្ចសហការមិនខានឡើយ”។

យោងតាមរបាយការណ៍របស់អាជ្ញាធរមីនកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ កន្លងទៅនេះ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៣៤ ករណី ថយចុះ ៣៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលមានជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះរហូតដល់ទៅចំនួន ៥៥ នាក់។
ក្នុងចំណោមជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមទាំង ៣៤ នាក់នោះ ក្នុងនោះរួមមានករណីស្លាប់ ១០ នាក់ របួស ១៨ នាក់ និង ពិការអវយវៈចំនួន ៦ នាក់។
ក្នុងគោលដៅដើម្បីបញ្ចៀសការបន្តកើតមានគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនេះ អាជ្ញាធរមីនបានសម្របសម្រូលជាមួយស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករជាតិ និងអន្តរជាតិ និងអង្គការអន្តរជាតិនានាដែលមានការពាក់ព័ន្ធបាន និងកំពុងអនុវត្តកម្មវិធីអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋកម្ពុជា តាមខេត្តគោលដៅចំនួន ១៦ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១នេះ បានផ្តល់សារអប់រំដល់ប្រជាពលរដ្ឋសរុបចំនួនជាង ៧៤ ម៉ឺននាក់ ក្នុងនោះមានកុមារប្រមាណជាង ១៣ ម៉ឺននាក់ និងជនពិការជាង ៩ ពាន់នាក់។

យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ ២០១៨-២០២៥ បានឱ្យដឹងថា នៅកម្ពុជាមានផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ១ ៩៧០ គីឡូម៉ែត្រការ៉េ ក្នុងនោះប្រមាណ ៨៧៧ គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន ៤៩៩ គីឡូម៉ែតការ៉េ ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង ៣៣៣ គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។
ផ្ទៃដីមានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត ២ ពាន់គីឡូម៉ែត្រករ៉េនេះ កម្ពុជាត្រូវការថវិកាប្រមាណ ៤០៦ លានដុល្លារ សម្រាប់បោសសំអាតរយៈពេលពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥ ខាងមុខ៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


