ព័ត៌មានអន្ដរជាតិ
អ្នកដំណើរចាក់វ៉ាក់សាំងគ្រប់ដូស អង្គុយស្លាប់ក្នុងយន្តហោះ ស្រាប់តែពេលពិនិត្យ ឃើញកូវីដ
អ្នកដំណើរតាមអាកាស ដែលបានចាក់វ៉ាក់សាំងពេញលេញប៉ុន្តែមានផ្ទុកមេរោគកូវីដ-១៩ ត្រូវបានប្រទះឃើញអង្គុយស្លាប់ នៅលើកៅអីរបស់គាត់បន្ទាប់ពីយន្តហោះចុះចត។
ក្រុមការងារនៃក្រុមហ៊ុនអាកាសចរណ៍ Pegasus Airlines បានប្រទះឃើញបុរសអាយុ៥១ឆ្នាំស្លាប់នៅលើកៅអីរបស់គាត់ បន្ទាប់ពីជើងហោះហើរលេខ ១០៤៣ មកពីទីក្រុង Istanbul ប្រទេសតួកគីទៅកាន់ទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី ២៥ ខែតុលា បានចុះចត។

បុរសដើមកំណើតរុស្ស៊ីរូបនេះ កំពុងធ្វើដំណើរតាមយន្តហោះ Airbus 320 នៅពេលគាត់ ទទួលមរណភាព។
បុគ្គលិកម្នាក់បានប្រទះឃើញថា គាត់បាត់បង់ជីវិតនៅលើកៅអីរបស់គាត់ បន្ទាប់ពីអ្នកដំណើរ ទាំងអស់បានចុះពីលើយន្តហោះក្នុងទីក្រុង Hamburg នៅម៉ោងប្រហែល ១២ ថ្ងៃត្រង់។
មូលហេតុនៃការស្លាប់របស់បុរសម្នាក់នេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ថ្វីបើរបាយការណ៍ក្នុងស្រុកបង្ហាញថា គាត់មានជំងឺធ្ងន់ធ្ងរមួយចំនួនក៏ដោយ។

សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ច័យលើសាកសព ហើយសន្និដ្ឋានថា បុរសខាងលើពិតជាស្លាប់នៅពេលយន្តហោះ ធ្វើដំណើរបានពាក់កណ្តាលផ្លូវមែន។
ពួកគេបានកត់សម្គាល់ថា គាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ប៉ុន្តែគេមិនច្បាស់ទេ ថាតើគាត់បានបង្ហាញរោគសញ្ញាណាមួយនៅថ្ងៃចុងក្រោយរបស់គាត់ដែរឬក៏អត់។ ហើយគេក៏មិនទាន់ច្បាស់ដែរថា តើកូវីដជាមូលហេតុនៃការស្លាប់មែនឬក៏មិនមែន។
គួរបញ្ជាក់ថា គាត់ត្រូវបានអនុញ្ញាតឲ្យឡើងយន្តហោះ ដោយសារតែគាត់បង្ហាញថា គាត់បានចាក់វ៉ាក់សាំង ប្រឆាំងកូវីដគ្រប់ដូសហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកវិទ្យាសាស្ត្រ រកឃើញវីរុស កូវីដ-១៩ នៅក្នុងទឹកកាកសំណល់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


