សេដ្ឋកិច្ច
ដីទំហំជាង ៨៦០០ ហិកតានៅបូទុមសាគរ អភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស
រាជរដ្ឋាភិបាលបានសម្រេចប្រគល់ដីឧទ្យានជាតិបូទុមសាគរ នៅខេត្តកោះកុង ទំហំ៨៦៣១ហិកតាជូនក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីបង្កើតនិងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានឱ្យដឹងថា បន្ទាប់ពីធ្វើអនុប្បយោគផ្ទៃដីទំហំ ៨ ៦៣១ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបូទុមសាគរ ភូមិសាស្ត្រឃុំតានួន ស្រុកបូទុមសាគរ ខេត្តកោះកុង ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋរួចមក និងយោងតាមស្មារតីលិខិតលេខ១០៥៤សណ.បស្ថ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងបរិស្ថាននោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ផ្ទៃដីទំហំ ៨៦៣១ហិកតានេះជូនក្រុមហ៊ុន Royal Group Co.,Ltd. មានអ្នកឧកញ៉ា គិត ម៉េង ជាអគ្គនាយក ដើម្បីរៀបចំបង្កើតនិងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។



គួររំលឹកជូនដែរថា កាលពីឆ្នាំ២០២០កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានសម្រេចធ្វើអនុបយោគជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនូវផ្ទៃដីទំហំ១៦៨,៨០ហិកតា ដែលជាតំបន់ប្រើប្រាស់ដោយចីរភាព (ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ) ក្នុងឧទ្យានជាតិបូទុមសាគរ ស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង និងជួលទៅឲ្យក្រុមហ៊ុន Royal Group Co.,Ltd. របស់ឧកញ៉ា គិត ម៉េង សម្រាប់បម្រើការក្នុងគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម មានកម្លាំងអានុភាព៧០០មេហ្គាវ៉ាត់ ដោយអនុក្រឹត្យលេខ១២២អនក្រ.បក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


