ព័ត៌មានជាតិ
កម្ពុជាគ្រោងបញ្ជូនពលករ ទៅធ្វើការនៅប្រទេសជប៉ុន រហូតដល់ ៤ ពាន់នាក់ ក្នុង១ខែ
ភ្នំពេញ៖ កម្ពុជាគ្រោងនឹងបញ្ជូនកម្មសិក្សាការី និងពលករជំនាញប្រមាណពី ៣ ០០០ ទៅ ៤ ០០០ នាក់ក្នុងមួយខែៗទៅធ្វើការលើវិស័យផ្សេងៗនៅប្រទេសជប៉ុន ក្រោយស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាល។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកានេះថា ការបញ្ជូនកម្មសិក្សាការី និងពលករជំនាញទៅធ្វើការនៅជប៉ុននេះ សមាគមបានបញ្ជួនជាបន្តបន្ទាប់ពី ៥០០ ទៅ ៦០០ នាក់ ក្នុងមួយខែៗ ហើយបានផ្អាកទៅវិញដោយសារជប៉ុនមានផ្ទុះជំងឺកូវីដ-១៩ខ្លាំង។ ប៉ុន្តែទើបតែបើកឡើងវិញនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ថ្មីៗនេះ។

លោក អន ប៊ុនហាក់ បានបន្តថា នាពេលដ៏ខ្លីខាងមុខនេះ សមាគមនឹងបញ្ជួនពលករប្រមាណពី ៣ ០០០ ទៅ ៤ ០០០ នាក់ក្នុងមួយខែៗទៅធ្វើការនៅជប៉ុនទៅលើផ្នែក កសិកម្ម វាយនភណ្ឌ ចំណីអាហារ រោងចក្រគ្រឿងសមុទ្រ សេវាកម្ម សណ្ឋាគារ និងសំណង់។
លោកបានបន្តទៀតថា ពលករខ្មែរធ្វើការនៅជប៉ុនត្រូវបានថៅកែមានការកោតសរសើរថា ឧស្សាហ៍ព្យាយាមអត់ធន់នឹងការងារ និងមានការពេញចិត្តយ៉ាងខ្លាំង ហើយបានឱ្យបន្ថែមចំនួនពលករទៅធ្វើការនៅទីនោះជាបន្តបន្ទាប់។

យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្នមានកម្មសិក្សាការី និងពលករជំនាញទៅសិក្សា និងធ្វើការនៅប្រទេសជប៉ុនប្រមាណជាង ១៥ ០០០ នាក់ ដោយធ្វើនៅក្នុងវិស័យកសិកម្ម នេសាទ សំណង់ កែច្នៃចំណីអាហារ កាត់ដេរ ថែទាំមនុស្សចាស់ គ្រឿងយន្ត-លោហធាតុ និងវិស័យផ្សេងៗទៀត។

គួរបញ្ជាក់ថា កន្លងមកកម្ពុជាធ្លាប់បានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសប្រមាណ ១ លាន ២ សែននាក់ នៅតាមបណ្តាប្រទេសមួយចំនួនដូចជា ថៃ ជប៉ុន សឹង្ហបុរី ហុងកុង កូរ៉េខាងត្បូង និងម៉ាឡេស៊ី ដោយបានផ្ញើថវិកាមកកម្ពុជា ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសារវិញ ប្រមាណជាង ២ ពាន់លានដុល្លារក្នុង១ឆ្នាំៗ។ ក្នុងចំណោមប្រទេសទាំងនោះ មានតែប្រទេសជប៉ុនទេ ដែលកម្ពុជាបានបញ្ជូនពលករ និងកម្មសិក្សាការីទៅធ្វើការ។ ក្រៅពីនោះនៅមិនទាន់បានបញ្ជូននៅឡើយទេ ដោយសារមានបញ្ហាជំងឺកូវីដ-១៩៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


