ព័ត៌មានជាតិ
ប្រធានអង្គការJMASថ្មីសន្យាបន្តជួយគាំទ្របោសសំអាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យអស់ពីកម្ពុជា
លោក YOSHIOKA Yoshito ប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន(JMAS)ថ្មីប្រចាំប្រទេសកម្ពុជាបានសន្យាថានឹងបន្តជួយគាំទ្រដល់ CMAC លើការងារបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងការបោសសំអាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យអស់ពីកម្ពុជា។

ការសន្យានេះបានធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងជំនួបសំដែងការគួរសមជាមួយលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMACនៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ។
ក្នុងជំនួបនេះដែរ លោក YOSHIOKA Yoshito បានសម្តែងនូវក្តីរីករាយនូវកិច្ចសហប្រតិបត្តិការរវាងអង្គការ(JMAS) និងអង្គភាពCMAC លើការងារបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយលោក ក៏បានសម្តែងក្តីរីករាយចំពោះផ្លែផ្កាដែលជាលទ្ធផលនៃការអនុវត្តគម្រោងដែលកំពុងដំណើរការនៅខេត្តបន្ទាយមានជ័យនិងខេត្តស្ទឹងត្រែង។
លោក YOSHIOKA Yoshito ក៏បានបន្ថែមទៀតថា នៅក្នុងអាណត្តិរបស់លោកនេះ លោកនឹងបន្តពង្រឹងនិងពង្រីកនៅកិច្ចសហប្រតិបត្តិការ ការគាំទ្រអង្គភាពCMACលើការងារបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ផ្ដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងគាំទ្រការអភិវឌ្ឍន៍ក្រោយបោសសម្អាតមីនរួចនៅកម្ពុជា។

លោក ហេង រតនា បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសកម្មភាពកម្ចាត់មីនជប៉ុន(JMAS) ដែលបានខិតខំប្រឹងប្រែងដើម្បីជួយប្រជាជនកម្ពុជា និងអង្គភាពCMAC ទោះបីជាក្នុងពេលវេលាដ៏លំបាកដោយសារជំងឺឆ្លងកូវីត១៩ក៏ដោយ។

លោកអគ្គនាយកស៊ីម៉ាក់បានមានប្រសាសន៍ថា «បេសកកម្មទៅមុខរបស់យើងត្រូវខិតខំចូលរួមប្រែក្លាយផែនការយុទ្ធសាស្ត្រជាតិសកម្មភាពកំចាត់មីន ឱ្យសម្រេចគោលដៅឆ្នាំ២០២៥ កម្ពុជាត្រូវបញ្ចប់ភារកិច្ចបោសសំអាតតំបន់មានគ្រាប់មីនប្រឆាំងទាំងអស់ និងកាត់បន្ថយការគំរាមកំហែងជាអតិបរិមាណដោយសំណល់យុទ្ធភណ្ឌសង្គ្រាមនានា»៕
ដោយ ៖ សំអឿន


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន