ចរាចរណ៍
រថភ្លើងបើកបុកម៉ូតូ១គ្រឿង បណ្ដាលឲ្យបុរសម្នាក់ស្លាប់
ព្រះសីហនុ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយដេកស្លាប់លើដើមស្មៅក្នុងព្រៃនៅកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ររវាងរថភ្លើងនិងម៉ូតូបើកបុកគ្នា។ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្វះការប្រុងប្រយ័ត្ននេះ បានកើតមានឡើងនៅម៉ោង១៥និង៤៥នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចលើផ្លូវដែក ស្ថិតនៅចំណុច ខ-៣ ភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះបង្កឡើងរវាងរថភ្លើង ១គ្រឿង បើកក្នុងទិសដៅពីភ្នំពេញ-ខេត្តព្រះសីហនុ លុះមកដល់កន្លែងកើតហេតុក៏បានបុកម៉ូតូ ១គ្រឿង ដែលបើកឆ្លងកាត់លើផ្លូវរថភ្លើង។ ម៉ូតូម៉ាកស៊ីរុស ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ១B-៨៣១៤។
សមត្ថកិច្ចបានប្រាប់ទៀតថា ករណីនេះបណ្តាលឲ្យ អ្នកបើកម៉ូតូឈ្មោះ លីវ ហុង ភេទប្រុស អាយុ៦៦ឆ្នាំ ទីលំនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់នៅនឹងកន្លែង)។
ក្រោយបង្កហេតុរួច រថភ្លើងបានបន្តដំណើរទៅមុខទៀត។ ដោយឡែកវត្ថុតាង (ម៉ូតូ) បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រីឯសាកសពបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


