ព័ត៌មានជាតិ
អភិបាលខេត្តព្រះវិហារស្នើឡាវរក្សាស្ថានភាពដើមនៅតាមតំបន់ព្រំដែនមិនទាន់ឯកភាពគ្នា
លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារស្នើឡាវរក្សាស្ថានភាពដើមនៅតាមតំបន់ព្រំដែនមិនទាន់ឯកភាពគ្នាដោយរង់ចាំរហូត ដល់គណៈកម្មការព្រំដែន នៃប្រទេសទាំងពីរឯកភាពខណ្ឌសីមា និងបោះបង្គោលព្រំតំបន់នោះ រួចរាល់ជាស្ថាពរ។
ការស្នើសុំនេះបានធ្វើឡើងក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយលោក ឃុំសន ឌុនប៉ាសើត អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំខេត្តស្ទឹងត្រែងនៅសាលាខេត្តព្រះវិហារ។
បញ្ហាព្រំដែននេះតំបន់ព្រំដែនដែលនៅមិនទាន់ឯកភាពគ្នានោះគឺនៅចំណុចទន្លេរពៅក្នុងតំបន់មុំ៣ ក្នុងខេត្តព្រះវិហារ ឈមនឹងខេត្តចំប៉ាសាក់ប្រទេសឡាវ។

ក្នុងខ្លឹមសាររួមនៅក្នុងជំនួបនោះដែរ ខេត្តទាំងពីរ ខេត្តព្រះវិហារនិងខេត្តចំប៉ាសាក់បានប្តេជ្ញារឹតចំណងទំនាក់ទំនងល្អជិតស្និទ្ធបន្ថែមទៀតតាមរយៈ បង្កើនការ ចាត់តាំងអនុវត្តឲ្យចេញជារូបរាងដូចជា ការផ្លាស់ប្តូរគណៈប្រតិភូទស្សនកិច្ចដកស្រង់បទ ពិសោធន៍របស់មន្ទីរ អង្គភាពជំនាញ ការងារបណ្តុះបណ្តាលធនធានមនុស្ស ការអប់រំ ប្រជាជនដែលរស់នៅតាមព្រំដែននៃប្រទេសទាំងពីរ ក្នុងន័យរួមចំណែកអនុវត្តកំណត់ហេតុ កិច្ចសហប្រតិបត្តិការ និងច្បាប់នៃប្រទេសទាំងពីរឲ្យមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងជំនួបនោះដែរ លោកអភិបាលខេត្តព្រះវិហារ បានស្នើសុំ៧ចំណុចទៅភាគីឡាវក្នុងនោះរួមមាន
១.ស្នើសុំអាជ្ញាធរនៃខេត្តទាំងពីរ ព្រះវិហារ ចម្ប៉ាសាក់ បន្តកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរព័ត៌មានឲ្យគ្នានូវរាល់សភាពការណ៍ និងបាតុភាពនានាដែលកើតមានតាមបណ្ដោយ ខ្សែបន្ទាត់ព្រំដែន ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា ជាពិសេសបង្កើនកិច្ចសហប្រតិ បត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានារក្សាសន្តិសុខសណ្តាប់ ធ្នាប់សង្គម និងស្ថិរភាពនៅតាមតំបន់ព្រំដែនប្រទេសទាំងពីរ ព្រមទាំងបន្តចាត់វិធានការ ម៉ឺងម៉ាត់ និងសហកាជិតស្និទ្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់ ព្រំដែនរវាងប្រទេសទាំងពីរឲ្យមានប្រសិទ្ធភាពខ្ពស់ ។
២.ស្នើសុំរក្សស្ថានភាពដើមនៅតាមតំបន់ព្រំដែនមិនទាន់ឯកភាពគ្នា រង់ចាំរហូត ដល់គណៈកម្មការព្រំដែន នៃប្រទេសទាំងពីរឯកភាពខណ្ឌសីមា និងបោះបង្គោលព្រំតំបន់នោះ រួចរាល់ជាស្ថាពរ ។
៣.អនុវត្តតាមកិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះ ហត្ថលេខា ក៏ដូចជាអនុវត្តតាមកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ។
៤.បង្កើនសកម្មភាពត្រួតពិនិត្យគ្រប់គ្រងព្រំដែនតាមដែនសមត្ថកិច្ច របស់ភាគី នីមួយៗ និងចាត់វិធានការទាន់ពេលវេលា ក្នុងការទប់ស្កាត់នូវរាល់បទល្មើសគ្រប់ប្រភេទ ដោយជំរុញសកម្មភាពល្បាតទប់ស្កាត់រាល់បទល្មើសព្រៃឈើ ការទន្ទ្រានកាប់ព្រៃធ្វើការដាំដុះ និងការនេសាទ និងបបាញ់សត្វដោយខុសច្បាប់ ព្រមទាំងសកម្មភាពល្មើសច្បាប់ផ្សេងៗ ទៀត។
៥.យកចិត្តទុកដាក់ការត្រួតពិនិត្យអ្នកចេញ ចូល ឆ្លងកាត់ព្រំដែន ទាំងការ ផ្លាស់ប្តូរទំនិញ ទេសចរណ៍ ការពិនិត្យព្យាបាលជំងឺ ការសួរសុខទុក្ខបងប្អូន និងការចូលរួម ពិធីបុណ្យតាមប្រពៃណីផ្សេងៗ ។ ក្នុងករណីប្រជាពលរដ្ឋនៃភាគីណាមួយឆ្លងដែន ទៅប្រទេស ម្ខាងទៀត ហើយបានប្រព្រឹត្តខុសច្បាប់ត្រូវអនុវត្តទៅតាមច្បាប់នៃប្រទេសសាមី ដោយជៀស វាងប្រើអំពើហិង្សា ។
៦.បង្កើនការអប់រំប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយព្រំដែនឲ្យបានយល់ ដឹងពីបទប្បញ្ញត្តិព្រំដែន ក៏ដូចជាការយល់ដឹងពីល្បិចកលរបស់ពួកឧក្រិដ្ឋជន ឬជនល្មើស ដើម្បីបណ្តុះមនសិការ និងលើកកម្ពស់ស្មារតីប្រជាពលរដ្ឋនៃប្រទេសទាំងពីរឲ្យ ចេះគោរព ច្បាប់ និងរួមចំណែកក្នុងការរក្សាសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួន ព្រមទាំងសហគមន៍។
៧.បន្តពង្រឹងចំណងសាមគ្គីភាព រវាងកងកម្លាំងការពារព្រំដែនប្រទេ សទាំងពីរ រក្សាបានព្រំដែនសន្តិសុខ មិត្តភាព និងការអភិវឌ្ឍ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ ខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានឯកភាពរួមគ្នាលើ«កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃខេត្តទាំងពីរ»ក្នុងនោះដូចជា ការលើកកម្ពស់រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ទប់ស្កាត់បង្ក្រាបឧក្រិដ្ឋឆ្លងដែន ទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀនផងដែរ៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


