ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ បានដឹកនាំម្ចាស់ជំនួយចុះពិនិត្យលទ្ធផលបោសសម្អាតមីននៅស្រុកគាស់ក្រឡខេត្តបាត់ដំបង។
ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រីលី ធុជអនុប្រធានទី១ អាជ្ញាធរមីនបានដឹកនាំម្ចាស់ជំនួយចុះពិនិត្យលទ្ធផលបោសសម្អាតមីននិងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាអ្នកទទួលផលនៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡខេត្តបាត់ដំបង ក្រោមជំនួយមនុស្សធម៌ នៃគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤។

ដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងលោកស្រីSonaliDayaratneតំណាងUNDPប្រចាំនៅកម្ពុជា លោកAndreasZurbruggតំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា លោកហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជានិងថ្នាក់ដឹកនាំអាជ្ញាធរមីនជាច្រើនរូប។

លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា ប្រទេសកម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្ដេចតេជោ មានសុខសន្តិភាពស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបានប្រែក្លាយតំបន់អតីតសមរភូមិមានមីន ទៅជាតំបន់ដែលមានសុខសុវត្ថិភាពក្នុងនោះការងារបោសសម្អាតមីនមនុស្សធម៌ត្រូវបានចាត់ទុកជាកម្លាំងចលករមួយយ៉ាងសំខាន់នាំមកនូវកិច្ចគាំពារសន្តិភាពនិងគាំទ្រដល់ការអភិវឌ្ឍជូនប្រជាជននិងប្រទេសជាតិ។

ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនិងប្រជាជននៃប្រទេសអូស្ត្រាលីសាធារណរដ្ឋកូរ៉េណូវែលហ្សឺឡង់និងអង្គការUNDP ដែលបានចូលរួមគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាតាមរយៈការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានការជួយសង្គ្រោះជីវិតប្រជាជននិងផ្តល់ដីមានសុវត្ថិភាព។

លោកAndreasZurbruggតំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារបោសសម្អាតមីនមនុស្សធម៌ចាប់តាំងពី១៩៩៣នូវទឹកប្រាក់ប្រមាណជាង១០០ដុល្លារអូស្ត្រាលី។ លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលវិស័យមីនកម្ពុជាព្រមទាំងបានកោតសរសើរចំពោះកិច្ចប្រតិបត្តិការបោសសម្អាតមីនពោរពេញដោយបទពិសោធន៍ខ្ពស់។

ជាមួយគ្នានេះ ក្នុងពិធីសំណេះសំណាលប្រជាពលរដ្ឋអ្នកទទួលផលបានបង្ហាញពីទឹកចិត្តសប្បាយរីករាយនិងបានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាម្ចាស់ជំនួយដែលជួយបោសសម្អាតមីននៅលើដីរបស់ពួកគាត់ផ្តល់ការរស់នៅនិងការបង្កបង្កើនផលប្រកបដោយសុវត្ថិភាពជាពិសេសជួយបង្កើនប្រាក់ចំណូលគ្រួសារក្នុងការទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

ចាប់ពីឆ្នាំ២០០៦ដល់ខែកញ្ញាឆ្នាំ២០២១គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលបានចូលរួមបោសសម្អាតផ្ទៃដីប្រមាណ២៧៥គីឡូម៉ែត្រក្រឡាសម្រាប់យកមកប្រើប្រាស់ដើម្បីបង្កបង្កើនផលនិងសាងសង់លំនៅឋានដោយសហគមន៍ដែលរងផលប៉ះពាល់ព្រមទាំងបានរកឃើញនិងកម្ទេចគ្រាប់មីនប្រឆាំងមនុស្សចំនួន៧១,៨៤៩គ្រាប់មីនប្រឆាំងរថក្រោះចំនួន១,៥១៥គ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន២១៤,៥៤២និងបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជនបទចំនួន១,០៧៨,០២២នាក់ដែលក្នុងនោះ៥០%គឺជាអ្នកទទួលផលជាស្ត្រី៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


