ព័ត៌មានអន្ដរជាតិ
ធនាគារទូទាំងពិភពលោកសុទ្ធតែត្រូវបាន Hack
យោងតាមក្រុមហ៊ុនសន្តិសុខរុស្ស៊ី Kaspersky Lab បានឲ្យដឹងថា ពួក Hacker បានធ្វើសកម្មភាពយ៉ាងជាច្រើនចាប់តាំងពីចុងឆ្នាំ ២០១៣ មក ហើយបានជ្រៀតចូលធនាគារជាង ១០០ នៅក្នុងប្រទេសចំនួន ៣០ ហើយបានលួចលុយរហូតដល់ទៅ ១ ពាន់លានដុល្លារពីធនាគារជុំវិញពិភពលោក ។

ក្រុមហ៊ុនបាននិយាយថា បន្ទាប់ពីទទួលបានការប្រើប្រាស់កុំព្យូទ័ររបស់ធនាគារតាមរយៈគ្រោងការណ៍ ការវាយប្រហារបោកបញ្ឆោតតាមអ៊ីនធឺណិត (Phishing) និងវិធីសាស្រ្តផ្សេងទៀត ពួកគេសំងំរាប់ខែដើម្បីសិក្សាពីប្រព័ន្ធរបស់ធនាគារ ការ screen shot និងតាមរយៈវីដេអូរបស់បុគ្គលិកដែលប្រើប្រាស់កុំព្យូទ័ររបស់ពួកគេ ។
នៅពេលដែលពួក Hacker ស្គាល់ប្រតិបត្តិការរបស់ធនាគារ ពួកគេប្រើប្រាស់ចំណេះដឹងនោះដើម្បីលួចលុយដោយមិនសង្ស័យ សរសេរកម្មវិធី ATM ដើម្បីចែកចាយលុយ ឬបង្កើតគណនីក្លែងក្លាយ និងផ្ទេរប្រាក់ទៅឲ្យពួកគេ ។

ក្រុមហ៊ុន Kaspersky និយាយថា គោលដៅភាគច្រើនគឺនៅក្នុងប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក អាល្លឺម៉ង់ ចិន និងអ៊ុយក្រែន ទោះបីជាអ្នកវាយប្រហារកំពុងពង្រីកនៅទូទាំងអាស៊ី មជ្ឈិមបូព៌ា អាហ្វ្រិក និងអឺរ៉ុបក៏ដោយ ។ ក្នុងករណីមួយ ធនាគារមួយបានបាត់បង់ប្រាក់ចំនួន ៧.៣ លានដុល្លារតាមរយៈការបន្លំនៅម៉ាស៊ីន ATM ។ នៅក្នុងករណីមួយទៀត ស្ថាប័នហិរញ្ញវត្ថុមួយបានបាត់បង់ ១០ លានដុល្លារ ដោយសារតែអ្នកវាយប្រហារកេងប្រវ័ញ្ចលើវេទិកាធនាគារអនឡាញរបស់ខ្លួន ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Kaspersky មិនបានកំណត់អត្តសញ្ញាណធនាគារទាំងនោះទេ ហើយនៅតែធ្វើការជាមួយភ្នាក់ងារអនុវត្តច្បាប់ដើម្បីស៊ើបអង្កេតការវាយប្រហារដែលក្រុមហ៊ុននិយាយថាកំពុងបន្ត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CBS News
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


