នយោបាយ
តុលាការកំពូលអញ្ជើញលោក សៀម ភ្លុក ស្ថាបនិកបក្សបេះ ដូងជាតិ និងមេធាវីឲ្យចូលរួមសវនាការ នៅថ្ងៃទី ២៤ ធ្នូ
លោក ឌិត មុន្ទី ប្រធានតុលាការកំពូល បានចេញលិខិតអញ្ជើញលោក សៀម ភ្លុក ស្ថាបនិក គណបក្សបេះដូងជាតិ និងមេធាវីតំណាងដោយអាណត្តិ ឲ្យចូលរួមសវនាការនៅតុលាការកំពូល នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១។
ក្នុងលិខិតអញ្ជើញ របស់ប្រធានតុលាការកំពូល ចំនួន ៣ដាច់ដោយឡែកផ្សេងគ្នា បានបញ្ជាក់ថា «កម្មវត្ថុនៃបណ្ដឹង៖ ប្ដឹងសុំតុលាការកំពូល ចេញដីកាបង្គាប់ឲ្យក្រសួងមហាផ្ទៃ ចុះបញ្ជីគណបក្សនយោបាយ ជូនគណបក្សបេះដូងជាតិ»។
សូមជម្រាបថា កាពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅនេះ គណបក្សបេះដូងជាតិ បានដាក់ពាក្យបណ្តឹងចូល ទៅកាន់តុលាការកំពូលរូចហើយ ដើម្បីសុំឲ្យតុលាការកំពូលចេញដីកាបង្គាប់ ទៅក្រសួងមហាផ្ទៃ ឲ្យចុះបញ្ជីគណបក្សបេះដូងជាតិ។
លោក សៀម ភ្លុក ធ្លាប់បានប្រាប់កម្ពុជាថ្មីថា «នៅរសៀលម៉ោង៣នេះ (ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១) នេះ។ នៅក្នុងខ្លឹមសារ យើងសុំឲ្យតុលាការកំពូល ចេញដីកាបង្គាប់ទៅក្រសួងមហាផ្ទៃ ដើម្បីឲ្យក្រសួងមហាផ្ទៃ ចុះបញ្ជីគណបក្សបេះដូងជាតិ»។
លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញការសោកស្តាយចំពោះក្រសួងមហាផ្ទៃ ដែលបដិសេធចំពោះការស្នើសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ ហើយអះអាងថា នឹងរៀបចំប្តឹងទៅតុលាការទៀតផង។
ក្រសួងមហាផ្ទៃ បានប្រកាសមិនចុះបញ្ជីឲ្យគណបក្សបេះដូងជាតិ ដោយសារតែការផ្តិតស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិ ដើម្បីគាំទ្រការ ចុះបញ្ជីមានចេតនាទុច្ចរិត ដោយមានការផ្តិតស្មាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញា ណបុគ្គល និងការផ្តិតធ្វើឲ្យខូចគុណភាព ក្នុងការបង្កើនបរិមាណសមាជិក។
ជាមួយគ្នានេះ ខ្លឹមសារប្រការមួយចំនួន នៃលក្ខន្តិកៈគណបក្សផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ មិនតែប៉ុណ្ណោះ នៅក្នុងលិខិតដាច់ដោយឡែកមួយ ទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ក្រសួងមហាផ្ទៃ នឹងមានវិធានការផ្លូវច្បាប់ ទៅតំណាងស្ថាបនិកគណបក្សបេះជាតិ និងបុគ្គលពាក់ព័ន្ធមួយចំនួន ដែលបានចូលរួមក្លែងបន្លំស្នាមមេដៃនេះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានផ្តាំកុំឲ្យលោក សៀម ភ្លុក រត់ចោលស្រុក។ លោកថា «បើចង់លេងផ្លូវច្បាប់ក៏ល្អដែរ ប៉ុន្តែសូមផ្ដាំមុនកុំរត់ចោលស្រុក សុំជ្រកកោននយោបាយអីដូចអ្នកដទៃទៀត យកបញ្ហាហ្នឹងទៅលន់តួសុំស្ថានទូតផ្សេងៗសុំសិទ្ធិជ្រក កោននយោបាយ អាហ្នឹងផ្ដាំឱ្យហើយលេងកុំខឹង បើខឹងកុំលេង»៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


