ព័ត៌មានជាតិ
ឈ្មួញសម្រុកដឹកជញ្ជូនទំនិញចែកចាយតាមខេត្តមុនបិទបញ្ជីឆ្លងឆ្នាំសកល
ក្នុងអំឡុងពេលពាក់កណ្តាលខែធ្នូនេះ គេសង្កេតឃើញក្រុមឈ្មួញសម្រុកដឹកជញ្ជូនទំនិញចេញពីភ្នំពេញ ចែកចាយតាមបណ្តាខេត្តមុនពេលឆ្លងឆ្នាំសកល ដើម្បីបិទបញ្ជីសរុបរយៈពេល១ឆ្នាំម្តង។

តាមប្រភពពីលោក មឿន សុដា ជាអាជីវករលក់ដូរគ្រឿងទេសនៅច្បារអំពៅ បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះថា ក្នុងអំឡុងខែធ្នូនេះ បងប្អូនដែលជាអាជីវករនៅតាមបណ្តាខេត្ត ព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងខេត្តកណ្តាលបានសម្រុកមកដឹកទំនិញគ្រឿងទេសយកទៅទីតាំងរបស់ខ្លួនដើម្បីឲ្យបានមុនពេលឈ្មួញធំត្រូវបិទបញ្ជីមុនឆ្លងឆ្នាំសកល។ ដែលក្នុងនោះ ឈ្មួញធំត្រូវការទាមទារប្រាក់ដែលជំពាក់ក្នុងអំឡុងឆ្នាំ២០២១នេះ មុននឹងបន្តឲ្យជំពាក់ចាប់ពីដើមឆ្នាំ២០២២ខាងមុខនេះតទៅ។ ប៉ុន្តែបើបងប្អូនដែលនៅជំពាក់មិនទាន់សង គឺឈ្មួញនឹងបញ្ឈប់ការឲ្យកម្ចីទៀតហើយ។

គួរបញ្ជាក់ថា ទីតាំងដែលឈ្មួញធំៗចែកចាយទំនិញទៅតាមបណ្តាខេត្តនេះ គឺស្ថិតនៅបេនឡានច្បារអំពៅ មានទីតាំងស្ថិតនៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
អត្ថបទ៖ នរា

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


