ព័ត៌មានជាតិ
បេក្ខជនពិការភ្នែក គថ្លង់ ប្រឡងបាក់ឌុបខុសពីបេក្ខជនធម្មតាម៉េចខ្លះ?
អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានបង្ហាញពីដំណើរការប្រឡងបាក់ឌុបរបស់បេក្ខជនពិការភ្នែក និងគថ្លង់ខណៈឆ្នាំនេះមានបេក្ខជនពិការភ្នែក និងគថ្លង់ចូលរួមប្រឡងចំនួន៣០នាក់នៅទូទាំងប្រទេស។
បើតាមលោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានបង្ហាញពីការរៀបចំប្រឡងបេក្ខជនពិការភ្នែក និងគថ្លង់ថា បេក្ខជនពិការភ្នែក និងគថ្លង់ គ្រប់មណ្ឌលទាំងអស់ ត្រូវដាក់នៅបន្ទប់ក្រោយគេដោយប្រធានមណ្ឌលត្រូវចាត់តាំងអនុរក្ស២នាក់ ដែលដាក់អគតដ្ឋានថា វិទ្យាស្ថានអប់រំពិសេសនៅក្នុងលិខិតឧទ្ទេសនាម ឱ្យធ្វើជាអនុរក្សនៅបន្ទប់នោះគ្រប់មុខវិជ្ជា ក្នុងរយៈពេលប្រឡងទាំង ២ថ្ងៃ។ អនុរក្សហៅប្រធានវិញ្ញាសាឱ្យបេក្ខជនកត់ ដោយអនុញ្ញាតពន្យារពេលប៉ុន្តែមិនឱ្យប៉ះពាល់វិញ្ញាសាដទៃឡើយ ព្រោះបេក្ខជនពិការភ្នែកពួកគាត់សរសេរសន្លឹកកិច្ចការប្រឡងដោយអក្សរស្ទាប។

លោកបានបន្តទៀតថា អនុរក្សត្រូវជូនក្រដាសប្រឡងគ្រប់មុខវិជ្ជា តាមតម្រូវការជាក់ស្តែងរបស់បេក្ខជន ប៉ុន្តែត្រូវខ្ទាស់តាមមុខវិជ្ជាឱ្យបានត្រឹមត្រូវ ព្រោះជាធម្មតាបេក្ខជនពិការភ្នែកប្រើក្រដាសប្រឡងច្រើនសន្លឹកណាស់។ ប្រធានមណ្ឌលត្រូវប្រមូលកិច្ចការបេក្ខជនពិការភ្នែក និងគថ្លង់ច្រកដាក់ស្រោម ដោយសរសេរស្លាកមុខវិជ្ជា លេខបន្ទប់ដាក់ឈ្មោះមណ្ឌល និងដាក់ចំណងជើងស្រោមធំថា “ សន្លឹកកិច្ចការរបេក្ខជនពីការភ្នែក គថ្លង់ នៅរាជធានី ខេត្ត. រួចបិទ Sceller ឱ្យបានត្រឹមត្រូវ។

លោក រស់ សុវាចា បានបន្ថែមថា សន្លឹកកិច្ចការបេក្ខជនពិការភ្នែក មិនចាំបាច់ដាក់ក្នុងហឹបជាមួយសន្លឹកកិច្ចការ បេក្ខជនធម្មតាទេគឺទុកខាងក្រៅហ៊ឹប។ នៅពេលដឹកហឹបប្រធានវិញ្ញាសាមកផ្ញើនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ត្រូវបញ្ជាក់ប្រាប់អ្នកទទួលថា កិច្ចការបេក្ខជនពិការភ្នែក និងគថ្លង់។ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃប្រគល់ដុំកិច្ចការ អប្បមាទទូទាំងប្រទេសប្រចាំមណ្ឌលសំណេរ ត្រូវប្រគល់សន្លឹកកិច្ចការបេក្ខជនពិការភ្នែកទៅប្រធានមណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីរក្សាទុកប្រគល់ឱ្យគ្រូមកពីសាលាពិការភ្នែក គថ្លង់ គ្រប់មុខវិជ្ជានៅទីនោះដោយនាយកដ្ឋានជំនាញ និងជូនលិខិតឧទ្ទេសនាមអ្នកកែកិច្ចការរបស់បេក្ខជនពិការ ដល់ប្រធានមណ្ឌលកំណែតាមក្រោយ។
លោករស់ សុវាចាបានបញ្ជាក់ថា ចំពោះពិន្ទុជាប់របស់បេក្ខជនពិការគថ្លង់និងពិការភ្នែកគឺ២៣៧នៃពិន្ទុសរុប៥០០ ដូចបេក្ខជនប្រឡងទាំងអស់ដែរ។
ក្រសួងអប់រំយុវជននិងកីឡាបានណែនាំឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបេក្ខជនពិការដោយគ្មានការរើសអើងឡើយមិនថាពួកគាត់ពិការភ្នែក គថ្លង់ ពិការដៃឬជើង ក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះពួកគេនឹងទទួលបានការយកចិត្តទុកដាក់ជាពិសេសពីក្រុមការងារប្រឡងនិងការកែវិញ្ញាសារជាលក្ខណៈពិសេសផងដែរ។
បេក្ខជនពិការភ្នែកនិងគថ្លង់ចូលរួមប្រឡងចំនួន៣០នាក់ ក្នុងនោះមានពិការភ្នែកចំនួន១៨នាក់ស្រី៧នាក់និងគថ្លង់ចំនួន១២នាក់ស្រី៧នាក់។ ក្នុងចំណោមបេក្ខជនពិការភ្នែកនិងគថ្លង់៣០នាក់ប្រឡងនៅមណ្ឌលរាជធានីភ្នំពេញចំនួន១០នាក់ស្រី៣នាក់ ក្នុងនោះមានបេក្ខជនគថ្លង់ចំនួន ៣ នាក់ស្រី ១ នាក់និងបេក្ខជនពិការភ្នែក៧នាក់ស្រី២នាក់ ។
ខេត្តកំពង់ចាមមានចំនួន១២នាក់ស្រី៧នាក់ ក្នុងនោះមានពិការភ្នែកចំនួន៩នាក់ស្រី៤នាក់ និងគថ្លង់ចំនួន៣នាក់ស្រីទាំង៣នាក់។ ខេត្តបាត់ដំបមាន៤នាក់ ស្រី២នាក់ ក្នុងនោះមានបេក្ខជនគថ្លង់២នាក់ស្រី១នាក់ និងបេក្ខជនពិការភ្នែក២នាក់ស្រី១នាក់ និងខេត្តសៀមរាបមាន៤នាក់ស្រី២នាក់ជាបេក្ខជនគថ្លង់ទាំងអស់។
សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះមានបេក្ខជនចុះឈ្មោះមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី៦០ ៣៩៧នាក់មានមណ្ឌលសំណេរចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦បន្ទប់។បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់លើកលែងតែបន្ទប់ចុងក្រោយនិងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន