Connect with us

KPT+

កុំចេះតែ Makeup ឲ្យក្មេងស្រីតូចៗ ប្រយ័ត្នបង្កគ្រោះថ្នាក់ធំ

បានផុស

នៅ

ម៉ាក់ៗ​ទូទៅ តែងតែ​ចង់​ឲ្យ​កូនស្រីៗ​​ស្អាត ខ្យូត ដោយ​ជាញឹកញាប់​តុបតែ​ង (Makeup) ឲ្យ​កូនតូច ជាពិសេស​ពេល​មាន​កម្មវិធី​ជួបជុំ​គ្រួសារ បុណ្យ ឬ​មង្គលការ​ជាដើម។ តែបើ​តាម​អ្នកជំនាញ​សិង្ហបុរី ណែនាំ​ឲ្យ​រង់ចាំ ដល់​កូនស្រី ឈាន​ដល់​វ័យ ១៦​ឆ្នាំ ឬ​លើស​នេះសិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Lynn Chiam អ្នកជំនាញ​ផ្នែក​សើស្បែក​នៅ​គ្លីនិក​សក់ ស្បែក​កុមារ និង​មនុស្ស​ពេញវ័យ នៅ​សិង្ហបុរី បញ្ជាក់​ថា ស្បែក​​​ក្មេងៗ ​​ស្ដើងជាង និង​មុខងារ​ការពារ​តិចជាង ស្បែក​មនុស្ស​ពេញ​វ័យ។ ដូច្នេះ សមាសធាតុ​គីមី​ក្នុង​គ្រឿង Makeup អាច​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត កន្ទួល រមាស់ និងរលាក។ បើបន្ដ​ប្រើប្រាស់ វា​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង លើ​រចនាសម្ព័ន្ធ និង​មុខងារ​ការពារ​របស់​ស្បែក។

វេជ្ជបណ្ឌិត​ដដែល បន្ត​ថា ការ Makeup ក៏​អា​ចបណ្ដាល​ឲ្យ​ក្មេងស្រី​តូចៗ ប្រឈម​នឹង​ការ​កើត​មុន​ដែរ នៅពេល​លាង​សម្អាត​​មិន​​​ស្អាត​​ ឬ​ខ្វះអនាម័យ ក៏​អាច​​​ឆ្លង​បាក់តេរី​ទៀតផង។

70 Little Asian Child Playing With Mothers Makeup Stock Photos, Pictures &  Royalty-Free Images - iStock

ងាកទៅ​ការ​លាប​ពណ៌​សក់​ក្មេង​ស្រី​តូចៗ​វិញ វេជ្ជបណ្ឌិត​ខាងលើ បញ្ជាក់​ថា វា​បណ្ដាល​ឲ្យ​សក់ និង​ស្បែក​ក្បាល​របស់​ក្មេងតូចៗ​កែប្រែ​ជាច្រើន ដូច្នេះ​ពួកគេ​ងាយ​ជួប​បញ្ហា​ប្រតិកម្ម និង​ខូចសក់។ វេជ្ជបណ្ឌិត បកស្រាយ​ថា នេះ​ដោយសារ​សមាសធាតុ​គីមី បាន​ទៅ​បំផ្លាញ​សារធាតុ​រាវ​សម្រាប់​ការពារ​ស្បែក​ក្បាល​របស់​ក្មេងៗ ហើយ​ធ្វើ​ឲ្យ​ក្មេងៗ ងាយ​ប្រឈម​នឹង​បញ្ហា​ជ្រុះសក់ និង​រមាស់​ស្បែកក្បាល បណ្ដាល​មកពី​បរិស្ថាន ផលិត​លាប ឬបាញ់សក់ និង​បាកតេរី។

ចំណែក​ប្រដាប់​លាប​ក្រចកដៃ​វិញ វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ចៀសវាង​លាប​វា​លើ​ក្មេងស្រីតូចៗ។ នេះដោយសារ​ផលិតផល​ភាគច្រើន មាន​សមាសធាតុ​គីមី​ពុល ចំនួន ៣​ប្រភេទ។ ទី១ គឺ​សមាសធាតុ Toluene បង្ក​បញ្ហា​ដល់​ប្រព័ន្ធ​សរសៃប្រសាទ និង​ប្រព័ន្ធ​ដង្ហើម​ខាងលើ ទី២ គឺ​សមាសធាតុ Dibutyl Phthalate ប៉ះពាល់​ដល់​ការ​បន្ដពូជ និង​ទី៣ គឺ​សមាសធាតុ Formaldehyde បង្ក​បញ្ហា​ប្រព័ន្ធ​ដង្ហើម និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក បើប្រើ​រយៈពេល​យូរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ សារធាតុគីមីក្នុងគ្រឿងសម្អាង និងទឹកអប់ ជាមូលហេតុនាំឱ្យក្មេងស្រីឆាប់ពេញវ័យមុនអាយុ

ចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ៣ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ៨ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ២៥ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម