ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា សំណូមពរសមត្ថកិច្ច ចាត់វិធានការលើអ្នកបើកបរ បំពានលើគំនូសអាទិភាពរបស់អ្នកដទៃ
មន្ត្រីជាន់ខ្ពស់នគរបាលជាតិ បានសំណូមពរដល់នគរបាល នៅតាមបណ្ដារាជធានីភ្នំពេញ-ខេត្ត ចាត់វិធានការទៅលើអ្នកបើកបររថយន្ត ជិះបំពានលើគំនូសអាទិភាពរបស់អ្នកដទៃ ដែលនាំឲ្យមានការកកស្ទះចរាចរណ៍។
ការសំណូមពរខាងលើនេះ បន្ទាប់ពីមានអ្នកលេងហ្វេសប៊ុកមួយរូប ឈ្មោះថា «អាច្រិប» កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២កន្លងទៅនេះ បានផ្សាយផ្ទាល់លើហ្វេសប៊ុករបស់ខ្លួន អំពីទិដ្ឋភាពចរាចរណ៍ ដែលមានអ្នកធ្វើដំណើរពីខេត្តព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ។
បើតាមទិដ្ឋភាព នៅក្នុងវីដេអូផ្សាយផ្ទាល់នោះ គឺមានការកកស្ទះចរាចរណ៍ជាខ្លាំង ដោយមានរថយន្ដបើកបររហូតដល់ ៦ជួរឯណោះ ដែលអ្នកបើកបរមួយចំនួន បានបើកចូលគន្លងអាទិភាព របស់អ្នកដទៃ ដែលនាំឲ្យមានការកកស្ទះចរាចរណ៍ យ៉ាងដូច្នេះ។
បន្ទាប់ពីឃើញនូវទិដ្ឋភាពបែបនេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានសំណូមពរឲ្យសមត្ថកិច្ច នៅតាមបណ្ដារាជធានី-ខេត្ត ចាត់វិធានការទៅលើបញ្ហានេះ។
ទំព័រហ្វេសប៊ុកឈ្មោះ ថា «អ្នកប្រមាញ់ចរាចរណ៍» បានផ្សព្វផ្សាយនូវខ្លឹមសារ របស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ថា សំណូមពរដល់សមត្ថកិច្ចប៉ូលិស តាមបណ្តាខេត្ត ដែលមានស្ថានភាពបើកបរបំពានមកលើគំនូសអាទិភាពរបស់គេបែបនេះ មេត្តាបញ្ចេញកណ្តាប់ដៃ ចុះទៅថតស្លាកលេខរថយន្ត ដែលបានបំពានអស់នោះ ហើយសរសេរបង្កាន់ដៃផាកពិន័យជាទម្ងន់ ដល់ម្ចាស់យានយន្តទាំងនោះផង»។
មន្ត្រីជាន់ខ្ពស់នគរបាលជាតិរូបនេះ បានលើកឡើងថា ប្រសិនបើមិនមានការព្រមាន ដោយផាកពិន័យបែបនេះទេ នោះគឺបញ្ហាដដែលៗ វានឹងនៅតែកើតឡើងលើទ្រូងផ្លូវ របស់ប្រទេសយើងជាក់ជាមិនខាន ហើយវិធានខាងលើនេះ គឺជាសំណូមពររបស់មហាជនភាគច្រើន ដែលពួកគាត់និយម បើកបរគោរពច្បាប់ចរាចរណ៍។
គួរកត់សម្គាល់ថា នៅពេលមានពិធីបុណ្យទានម្ដងៗ ឬនៅពេលមានការឈប់សម្រាកច្រើនថ្ងៃ គឺប្រជាពលរដ្ឋបានចេញដើរលេងកម្សាន្ដ នៅតាមរមណីដ្ឋាននានានៅក្នុងប្រទេសកម្ពុជា។ នៅពេលមានការចេញដើរហើរច្រើនបែបនេះ ក៏ធ្វើឲ្យមានការកកស្ទះចរាចរណ៍កើតឡើងផងដែរ ដោយមានអ្នកបើកបររថយន្តខ្លះ បានបើកចូលទៅគន្លងរបស់អ្នកបើកបរដទៃ ដែលបើកបរបញ្ច្រាសទិសគ្នា ដែលឲ្យធ្វើមានការកកស្ទះខ្លាំង ពិបាកធ្វើដំណើរតែម្ដង៕




-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


