ព័ត៌មានអន្ដរជាតិ
លោក Duterte ៖ “ខ្ញុំគ្មានថ្ងៃសុំទោស ចំពោះការស្លាប់ក្នុងសង្គ្រាមគ្រឿងញៀនឡើយ”
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយកាលពីថ្ងៃអង្គារទី៤ខែមករាថា លោកនឹងមិនសុំទោសឡើយ ចំពោះការស្លាប់របស់អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកជួញដូរដែលត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការប៉ូលិស ក្រោមសង្គ្រាមលើគ្រឿងញៀនរបស់លោក។

ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ជនសង្ស័យគ្រឿងញៀនជាង ៦,២០០ នាក់បានស្លាប់នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន ចាប់តាំងពីលោក Duterte ចូលកាន់តំណែងក្នុងខែមិថុនា ឆ្នាំ ២០១៦ ដល់ខែវិច្ឆិកាឆ្នាំ ២០២១។
លោក Duterte បាននិយាយនៅក្នុងសុន្ទរកថាប្រចាំសប្តាហ៍ថា “ខ្ញុំគ្មានថ្ងៃសុំទោសចំពោះការស្លាប់ទាំងនោះឡើយ។ ទោះសម្លាប់ខ្ញុំ ដាក់គុកខ្ញុំ ខ្ញុំក៏មិនសុំទោសដែរ”។

ស្របពេលជាមួយគ្នានោះ លោក Duterte បានប្តេជ្ញាការពារមន្ត្រីអនុវត្តច្បាប់ដែលបំពេញកាតព្វកិច្ច ដោយប្រាប់ពួកគេឲ្យតដៃ នៅពេលជីវិតរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់។
ក្រុមសិទ្ធិមនុស្ស និងអ្នករិះគន់និយាយថា មន្ត្រីអនុវត្តច្បាប់បានប្រហារជីវិតជនសង្ស័យគ្រឿងញៀន ប៉ុន្តែប៉ូលិសនិយាយថា អ្នកដែលត្រូវបានសម្លាប់គឺជាជនប្រដាប់អាវុធ ដែលបានប្រើហិង្សា ប្រឆាំងការចាប់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក Duterte ចាប់ផ្តើមសង្ស័យអំពីការសម្លាប់ក្រៅប្រព័ន្ធតុលាការក្នុងសង្គ្រាមគ្រឿងញៀនរបស់គាត់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


