ព័ត៌មានអន្ដរជាតិ
បៃដិន ជឿថា ពូទីន នឹងដាក់ទ័ពចូលទៅ អ៊ុយក្រែន
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃពុធទី១៩ខែមករាថា លោកគិតថា សមភាគីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នឹងដាក់ទ័ពចូលទៅអ៊ុយក្រែន ប៉ុន្តែមិនចង់ធ្វើសង្រ្គាមនោះទេ។

នៅពេលសួរក្នុងសន្និសីទសារព័ត៌មានអំពីការគំរាមកំហែងនៃការលុកលុយរបស់រុស្ស៊ី លោកបាននិយាយថា “ការស្មានរបស់ខ្ញុំគឺថា គាត់នឹងចូល គាត់ត្រូវតែធ្វើអ្វីមួយ”។ ប៉ុន្តែលោកបានព្រមានថា មេដឹកនាំរុស្ស៊ីនឹងបង់ថ្លៃធ្ងន់ធ្ងរ សម្រាប់ការសាកល្បងជាមួយលោកខាងលិច។
ទីក្រុងមូស្គូ បានបដិសេធផែនការវាយប្រហារឬឈ្លានពានអ៊ុយក្រែន ប៉ុន្តែបានបង្កើនកម្លាំងរបស់ខ្លួន។ គេប៉ាន់ស្មានថា មានទាហានរុស្ស៊ីប្រហែល ១០ម៉ឺននាក់នៅជិតព្រំដែនអ៊ុយក្រែន។

ដោយសួរពីទស្សនៈរបស់លោកចំពោះចេតនារបស់លោកពូទីន លោក បៃដិន បានលើកឡើងថា “តើខ្ញុំគិតថាគាត់នឹងសាកល្បងប្រទេសលោកខាងលិចឬទេ? សាកល្បងសហរដ្ឋអាមេរិក និងណាតូឲ្យបានច្រើនតាមដែលគាត់អាចធ្វើបានឬ? មែនហើយ ខ្ញុំគិតថាគាត់នឹងសាក ប៉ុន្តែខ្ញុំគិតថាគាត់នឹងបង់ថ្លៃធ្ងន់ធ្ងរចំពោះរឿងនេះ”។
ស្របពេលជាមួយគ្នានោះ នៅពេលសួរថាតើលោកមានការព្រួយបារម្ភយ៉ាងណា ចំពោះលទ្ធភាពនៃជម្លោះនៅអ៊ុយក្រែន លោកឆ្លើយថា “សង្រ្គាមដែលអាក្រក់ជាងការគ្រោងទុក គឺនៅពេលដែលវាមិនមានចេតនា ហើយអ្វីដែលខ្ញុំព្រួយបារម្ភនោះគឺថាវាមិនអាចគ្រប់គ្រងបាន។

លោកក៏បាននិយាយផងដែរថា វាមានសារៈសំខាន់ខ្លាំងណាស់ ដែលសម្ព័ន្ធមិត្តណាតូស្ថិតនៅលើទំព័រដដែល ស្របពេលប្រឈមមុខនឹងការវាយប្រហារដ៏មានសក្តានុពលរបស់រុស្ស៊ី។
ទោះបីជាបានថ្លែងសារយ៉ាងម៉ឺងម៉ាត់ក៏ដោយ ប៉ុន្តែលោក បៃដិន បាននិយាយថា សហរដ្ឋអាមេរិកនៅតែបើកចំហសម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ី ហើយថា កិច្ចប្រជុំកំពូលជាមួយលោកពូទីននៅតែជាលទ្ធភាព៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ឡើងកម្តៅ! អង់គ្លេស បញ្ជូនទ័ព និងសព្វាវុធបច្ចេកវិទ្យាទំនើបទៅ អ៊ុយក្រែន ហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


