KPT+
តើការអប់រំកូនដោយប្រើដៃជើង ពិតជាមាន ប្រសិទ្ធភាព?
ការវាយកូន ដោយសម្អាងថា ដើម្បីឲ្យកូនល្អ គឺជាប្រធានបទមួយដែលត្រូវបានលើកមកវែកញែកយ៉ាងទូលំទូលាយក្នុងចំណោមគ្នាយើងដែលជាម៉ាក់ប៉ាគេ។ អ្នកជំនាញភាគច្រើនណែនាំមិនឲ្យប្រើការដាក់ទណ្ឌកម្មលើរាងកាយកូនទេ ប៉ុន្តែម៉ាក់ប៉ាមួយចំនួនជឿថា ការអប់រំកូនដោយការវាយ ឬប្រើដៃជើង គឺជាយុទ្ធសាស្ត្រវិន័យ ពត់លត់ដំកូនឲ្យត្រង់ដ៏មានប្រសិទ្ធភាព។

ម៉ាក់ប៉ាអាចពឹងផ្អែកទៅលើការវាយ ឬប្រើហិង្សាដើម្បីកែលម្អបញ្ហាអាកប្បកិរិយាមិនស្ដាប់បង្គាប់ ឬច្រឡើសបើសរបស់កូនដោយមិនទាន់ព្យាយាមប្រើវិធីសាស្ត្រផ្សេងសម្រាប់ដាក់វិន័យលើកូន។ ចុះការអប់រំកូនដោយប្រើហិង្សាពិតជាអាក្រក់ដូចដែលអ្នកជំនាញជាច្រើនលើកឡើងមែនឬអត់?
យោងតាមការស្រាវជ្រាវជាច្រើនអះអាងថា ការអប់រំកូនដោយការដាក់ទណ្ឌកម្មលើរាងកាយអាចមានប្រសិទ្ធភាពបានមួយរយៈពេលខ្លី ដើម្បីបញ្ឈប់កាយវិការមិនសមរម្យរបស់ក្មេង ព្រោះក្មេងៗខ្លាចឈឺពេលម៉ាក់ប៉ាវាយម្ដងៗ។ ប៉ុន្តែ បើគិតពីផលប៉ះពាល់រយៈពេលវែងវិញ គឺការប្រើដៃជើងកាន់តែធ្វើឲ្យកុមារឆេវឆាវ មានរបួសរាងកាយ ចរិតកោងកាច និងអាចប្រឈមកើតបញ្ហាផ្លូវចិត្តផងដែរ។
ម៉្យាងវិញទៀត ការអប់រំកូនដោយការដាក់ទណ្ឌកម្មលើរាងកាយ នឹង បង្រៀនក្មេងៗថា ការប្រើហិង្សាមិនមែនជាបញ្ហាទេសម្រាប់មនុស្សដែលមានមាឌធំជាងខ្លួន ឬមានកម្លាំងខ្លាំងជាងខ្លួន ឬប្រើហិង្សាលើមនុស្សទន់ខ្សោយដែលពួកគេមិនចូលចិត្ត។ ការអប់រំកូនដោយប្រើហិង្សាក៏បង្កើនភាពអាម៉ាស់ និងបំបាក់ទឹកចិត្តកូនជាជាងជួយរកដំណោះស្រាយសមស្របនៃដើមចមរបស់បញ្ហា។ លើសពីនេះ ពេលកូនកាន់តែវិវត្តចូលវ័យជំទង់ ការប្រើដៃប្រើជើងដើម្បីអប់រំកូនកាន់តែលែងមានប្រសិទ្ធភាព និងអាចក្លាយជាគំរូអាក្រក់ក្នុងការចិញ្ចឹមកូនទៀតផង។

ក្នុងការចិញ្ចឹមកូនម្នាក់ៗឲ្យធំពេញវ័យពិតជាមិនស្រួលដូចបកចេកមែន ប៉ុន្តែម៉ាក់ប៉ាត្រូវតែមានភាពអត់ធ្មត់ខ្លាំង និងត្រូវស្វែងរកតិចនិកដាក់វិន័យកូនត្រឹមត្រូវដែលស័ក្ដិសមសម្រាប់ក្រុមគ្រួសារដោយមិនបង្កហិង្សា៕
ចុចអាន៖ប៉ាម៉ាក់ផ្ដល់ការស្រឡាញ់មិនស្មើគ្នា អាចប៉ះពាល់ការលូតលាស់របស់កូន
ចុចអាន៖ចង់ឲ្យកូនក្លាយជាអ្នកពូកែរកស៊ី មកដឹងគន្លឹះ បង្រៀនប៉ុន្មានក្បាច់នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


