សុខភាព
មេរោគអេដស៍បំប្លែងខ្លួនប្រភេទថ្មីដ៏សាហាវ ឆ្លងមនុស្សជាង ១០០នាក់ហើយ
មេរោគអេដស៍បំប្លែងខ្លួនប្រភេទថ្មីដែលមានបម្រែបម្រួលសាហាវបំផុត ត្រូវបានរកឃើញនៅក្នុងប្រទេសហូឡង់។ វាធ្វើឲ្យបុគ្គលដែលឆ្លងមេរោគនេះ ឈឺលឿនជាងមេរោគបច្ចុប្បន្នដល់ទៅទ្វេដងឯណោះ។

យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Oxford បានឲ្យដឹងថា មេរោគបំប្លែងថ្មី ដែលគេហៅថា វ៉ារ្យ៉ង់ VB បានឆ្លងដល់មនុស្សចំនួន១០៩នាក់ហើយ។
មេរោគនេះបំផ្លាញប្រព័ន្ធការពាររាងកាយ និងធ្វើឲ្យចុះខ្សោយដល់ សមត្ថភាពរបស់មនុស្សក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគប្រចាំថ្ងៃ ហើយឆ្លងលឿនជាងមេរោគមុនៗ។

វាមានន័យថា អ្នកដែលឆ្លងមេរោគនេះ អាចវិវត្តន៍ទៅរកជំងឺអេដស៍បានកាន់តែលឿន។
វ៉ារ្យ៉ង់ VB ក៏មានផ្ទុកមេរោគខ្ពស់ជាងប្រភេទបច្ចុប្បន្នចន្លោះពី ៣.៥ទៅ ៥.៥ ដងផងដែរ ដែលមានន័យថា អ្នកឆ្លងនឹងចម្លងមេរោគទៅអ្នកដទៃបានកាន់តែងាយ។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីចាប់ផ្តើមការព្យាបាល អ្នកដែលមានផ្ទុកវីរុសបំប្លែងខ្លួននេះ មានប្រព័ន្ធការពាររាងកាយ និងអត្រារស់រានមានជីវិតស្រដៀងនឹងអ្នកឆ្លងមេរោគអេដស៍ផ្សេងទៀតដែរ។
ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ បានព្រមានពីការចុះខ្សោយសុខភាព ក្នុងរយៈពេលយ៉ាងឆាប់រហ័សបន្ទាប់ពីការឆ្លង VB៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Kenya Talk
ចុចអាន៖ វ៉ាក់សាំងការពារជំងឺអេដស៍ប្រើបច្ចេកវិទ្យា mRNA ចាប់ផ្តើមធ្វើតេស្តលើមនុស្ស

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន