ព័ត៌មានអន្ដរជាតិ
ពូទីន ចោទប្រកាន់លោក បៃដិន ពីបទផ្ដល់ព័ត៌មានមិនពិត ស្ដីពីសកម្មភាពយោធាលើ អ៊ុយក្រែន
វិមានក្រឹមឡាំង បាននិយាយកាលពីល្ងាចថ្ងៃសៅរ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់សមភាគីអាមេរិកថា លោកមិនយល់ពីមូលហេតុ ដែលប្រធានាធិបតីអាមេរិក “ដឹងព័ត៌មានមិនពិត អំពីការឈ្លានពានអ៊ុយក្រែន” ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន អំពីកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេលជាងមួយម៉ោង រវាងលោក Putin និងលោក Joe Biden លោក Yury Ushakov ទីប្រឹក្សាប្រធានាធិបតី ស្តីពីបញ្ហាគោលនយោបាយការបរទេស នៃវិមានក្រឹមឡាំង បាននិយាយថា កិច្ចប្រជុំនេះគឺ “មានតុល្យភាព” និង “ផ្ដោតលើ “អាជីវកម្ម” ។
លោក Ushakov បាននិយាយថា “កិច្ចប្រជុំថ្ងៃនេះ បានធ្វើឡើងក្នុងបរិយាកាសនៃភាពរំជើបរំជួល ដែលមិនធ្លាប់មានពីមុនមក ដែលរុស្ស៊ី ពិតជានឹងបើកការវាយប្រហារលើអ៊ុយក្រែន នាពេលដ៏ខ្លីខាងមុខនេះ”។ លោកបានអះអាងថា ការចោទប្រកាន់នោះថា រុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែន ត្រូវបានធ្វើឡើងក្នុងរបៀប សម្របសម្រួល។
លោកថា ជនជាតិអាមេរិក កំពុងពង្រីកដោយសិប្បនិម្មិត នូវភាពច្របូកច្របល់ជុំវិញអ្វីដែលគេហៅថា ការលុកលុយដែលបានគ្រោងទុករបស់រុស្ស៊ី ថែមទាំងប្រាប់កាលបរិច្ឆេទនៃការលុកលុយ ហើយទន្ទឹមនឹងនោះ ពួកគេកំពុងកសាងសាច់ដុំនៃប្រទេសអ៊ុយក្រែនរួមគ្នា ជាមួយសម្ព័ន្ធមិត្តរបស់ពួកគេ ដោយផ្ដល់ធនធានហិរញ្ញវត្ថុ ដើម្បីពង្រឹងកងទ័ពអ៊ុយក្រែន និងបង្កើនចំនួនគ្រូឧទ្ទេសយោធា ដែលត្រូវបានបញ្ជូនទៅអ៊ុយក្រែន”។

លោកបាននិយាយទៀតថា ជាមួយនឹងការឈ្លានពានដែលត្រូវបានចោទប្រកាន់ លក្ខខណ្ឌជាមុន ត្រូវបានបង្កើតឡើងសម្រាប់សកម្មភាពបង្កហេតុ ដែលអាចកើតមានរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ។ នេះជារបៀបដែលយើងវាយតម្លៃស្ថានភាពនេះ ។
ដោយលើកឡើងពីគំនិតរបស់លោក Biden ទីប្រឹក្សារូបនេះបាននិយាយថា ប្រធានាធិបតីអាមេរិក បានប្រាប់លោក Putin ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ត្រូវតែប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីគាំទ្រដល់ស្ថិរភាព និងសន្តិសុខនៅក្នុងពិភពលោក ទោះបីជាមានគូប្រជែងក៏ដោយ។
លោកបានមានប្រសាសន៍ថា “លោក Biden បានសង្កត់ធ្ងន់ថា ក្នុងក្របខ័ណ្ឌនៃបញ្ហាអ៊ុយក្រែន អ្វីគ្រប់យ៉ាងគួរតែត្រូវបានធ្វើ ដើម្បីចៀសវាងនូវសេណារីយ៉ូដ៏អាក្រក់បំផុត”។

ដោយឡែក លោកពូទីនបានចង្អុលបង្ហាញថា គ្រឿងសព្វាវុធរបស់អ៊ុយក្រែន ពីបណ្តាប្រទេសលោកខាងលិច គឺមានគ្រោះថ្នាក់។ បណ្តាប្រទេសលោកខាងលិច លើកទឹកចិត្តដល់សកម្មភាពបង្កហេតុ របស់កងកម្លាំងយោធាអ៊ុយក្រែន នៅ Donbas និង គ្រីមៀ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក បៃដិន ថា ទោះមានបញ្ហាអ្វីក៏ដោយ អាមេរិក ត្រៀមជួយ អ៊ុយក្រែន រួចស្រេច បើ រុស្ស៊ី គំរាមកំហែង
ចុចអាន៖Putin ព្រមានថា អឺរ៉ុបនឹងធ្លាក់ក្នុងជម្លោះយោធា បើអ៊ុយក្រែន ចូល ណាតូ (មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


