ជីវិតកម្សាន្ដ
Ice Preechaya ធ្វើខួបម្សិលមិញ បង្កភាពចម្រូងចម្រាស ព្រោះឈុតខ្វែងដើមទ្រូង សិចស៊ីខ្លាំង ( មានវីដេអូ )
កាលពីម្សិលមិញនេះ គឺជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ និងជាថ្ងៃខួបកំណើត របស់តារាសម្ដែងស្រី នាង Ice Preechaya ផងដែរ។




ទន្ទឹមនេះដែរ Ice Preechaya ក៏បានអញ្ជើញមិត្តភ័ក្ដិស្និទ្ធស្នាលមួយក្រុមមកជប់លៀង និងអង្គុយញ៉ាំអាហារយ៉ាងសប្បាយរីករាយ។ ដោយរូបនាងបានបង្ហាញរូបភាពដ៏កក់ក្ដៅ នៃការហ៊ុមព័ទ្ធដោយមនុស្សជាទីស្រលាញ់ ក្នុងវ័យគម្រប់ខួបអាយុ ៣២ ឆ្នាំ។



ក្នុងព្រឹត្តិការណ៍ម្សិលមិញនេះ ក៏មានមិត្តភ័ក្ដិក្នុងវិស័យសិល្បៈ ក៏ដូចជាអ្នកគាំទ្របាន Comment ជូនពរនាងយ៉ាងច្រើន។ នាងបានសរសេរ Caption ជាពាក្យអរគុណថា “អរគុណអ្នកទាំងអស់គ្នា សម្រាប់ការជូនពរ រីករាយថ្ងៃនៃក្តីស្រលាញ់ “។

ប៉ុន្តែចំណុចមួយទៀត ដែលមនុស្សជាច្រើនផ្ដោតលើ មិនអាចមើលរំលងបាន នោះគឺ រ៉ូបខ្លីពណ៌ផ្កាឈូក ខ្វែងដើមទ្រូងរបស់ Ice Preechaya កំពុងក្លាយជាប្រធានបទក្ដៅគគុក លើបណ្ដាញសង្គមរបស់ថៃ ។



យ៉ាងណាមិញ អ្នកគាំទ្ររបស់នាង ធ្លាប់តែគយគន់សម្រស់ Ice Preechaya ក្នុងឈុតសុភាពៗ តែប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះ គេសង្កេតឃើញថា នាងកាន់តែលេងខ្លួនសិចស៊ី និងបញ្ចេញរាងក្នុងឈុតលើក្រោមមិនប្រណីដៃ។ ជាក់ស្ដែងដូចថ្ងៃខួបកំណើតរបស់នាងនាម្សិលមិញ ធ្វើឲ្យអ្នកគាំទ្រម្នាក់ៗ សឹងតែភ្លេចដកដង្ហើមមិនដល់គ្នា ក្រោយឃើញឈុតនេះរួច៕
សូមទស្សនាវីដេអូរបស់នាងខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Ice Preechaya បង្អួតសម្រស់ក្នុងឈុតខ្មៅចំហទ្រូង ស្រស់ស្អាតខ្លាំង
ចុចអាន៖បវរកញ្ញាចក្រវាល ថៃ ៣ រូប បញ្ចេញរូបសិចស៊ី ក្នុងទិវាក្ដីស្រលាញ់ម្សិលមិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


