ជីវិតកម្សាន្ដ
២០២២ សុខ ពិសី កំពុងត្រូវប៉ាន់ព្រមគ្នា មិនថាជំនួញ ឬវិស័យសិល្បៈ
តារាចម្រៀងស្រីលំដាប់កំពូលរបស់សាន់ដេ កញ្ញា សុខ ពិសី ត្រូវបានគេចាត់ទុកថានាងជារាជិនីសម្រស់ផងនោះ ស្រាប់តែឈានចូលដល់ដើមឆ្នាំ ២០២២ នេះភ្លាម ពិសី កាន់តែត្រូវប៉ាន់លើទីចម្រៀងការផ្សព្វផ្សាយស្ពតធំៗ និងមុខជំនួញផ្ទាល់ខ្លួនជាដើម។

នេះអាចចាត់ទុកថា ជាជោគជ័យដ៏ធំរបស់កញ្ញា សុខ ពិសី បន្ថែមទៀតបន្ទាប់ពីអាជីពសិល្បៈរបស់នាងបច្ចុប្បន្នក៏នៅតែរក្សាបានសន្ទុះនៃការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំងមិនចាញ់មិត្តភក្តិរួមជំនាន់ឡើយ។ ដោយសារតែរវល់ច្រើនជាមួយការងារប្រចាំថ្ងៃទើប សុខ ពិសី ហាក់ស្រកសាច់បន្តិចនៅរយៈពេលជាង ១ ឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យរូបនាងក្លាយទៅជាមានរាងតូចច្រឡឹងគូរឲ្យស្រលាញ់។

ពាក់ព័ន្ធការងារសិល្បៈ និងមុខជំនួញប្រចាំថ្ងៃតារាចម្រៀងសំនៀងផ្អែមកញ្ញា សុខ ពិសី មិនបានអត្ថាធិប្បាយអ្វីច្រើនទេ គ្រាន់តែប្រាប់កម្ពុជាថ្មីដោយខ្លីថា បច្ចុប្បន្នទាំងសិល្បៈ និងមុខជំនួញខាងក្រៅចាប់ផ្តើមដំណើរទៅដោយរលូន ខណៈពេលនេះក៏កំពុងរវល់ច្រើនផងដែរ។ ម្យ៉ាងទៀតមុខជំនួន គឺទទួលបានការគាំទ្រខ្លាំងពីអតិថិជន។



រឿងដែលគួរឲ្យកត់សម្គាល់ទៀតនោះកញ្ញា សុខ ពិសី ក៏រឹតតែត្រូវប៉ាន់ផងដែរ ព្រោះថ្មីៗកន្លងទៅនាងទើបបានចេញមុខក្លាយជាតំណាងឲ្យផលិតផលធំមួយយ៉ាងភ្ញាក់ផ្អើល។ ក្រៅពីក្ដាប់បានស្ពតធំៗនោះ កញ្ញា សុខ ពិសី ក៏ជាអ្នកថតម៉ូដសម្អាងការដ៏មមាញឹកផងដែរ ទើបធ្វើឲ្យនាងអាចរកប្រាក់ចំណូលពីសម្អាងការ និងស្ពតបានជាច្រើនម៉ឺនដុល្លារក្នុង ១ ឆ្នាំៗ ខណៈដែលផលិតផលខ្លះរង់ចាំឲ្យតែនាងផុតកុងត្រាចាស់គេនឹងចូលមកចែចូវទៀតផង៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន