ព័ត៌មានអន្ដរជាតិ
ថៃ ហាមទទួលទានគ្រឿងស្រវឹង លេងជះទឹក និងប៉ាតម្សៅ ថ្ងៃចូលឆ្នាំថ្មី
អាជ្ញាធរទីក្រុងបាងកកនៃប្រទេសថៃបានសម្រេចហាមឃាត់ការលេងប៉ាតម្សៅ និងជះទឹក ក្នុងពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីនៅខែក្រោយនេះ ។

បន្ទាប់ពីកិច្ចប្រជុំរបស់អាជ្ញាធរ អគ្គលេខាធិការអចិន្ត្រៃយ៍នៃរដ្ឋបាលក្រុងបាងកក (BMA) លោក Khajit Chatchawanich បាននិយាយថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីអាចដំណើរការទៅមុខបាន ប៉ុន្តែសកម្មភាពពាក់ព័ន្ធទាំងអស់ត្រូវតែអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិដែលកំណត់ដោយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ (CCSA) និងចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ។
លោក Khajit បាននិយាយថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ កិច្ចប្រជុំបានសម្រេចចិត្តអនុញ្ញាតឲ្យតែមានពិធីស្រង់ព្រះតាមបែបប្រពៃណី ប៉ុន្តែការទទួលទានគ្រឿងស្រវឹងក្នុងទីកន្លែងរៀបចំពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីនឹងមិនត្រូវបានអនុញ្ញាតនោះទេ ។

លោកបានបន្ថែមថា ការលេងជះទឹក ប៉ាតម្សៅ និងការទទួលទានគ្រឿងស្រវឹងត្រូវបានហាមឃាត់នៅតាមផ្លូវ និងទីសាធារណៈផ្សេងទៀតផងដែរ ។
ចំណែកមន្ត្រី BMA បាននិយាយថា ចំនួនប្រជាជននៅក្នុងទីកន្លែងទាំងនេះត្រូវបានកំណត់ត្រឹមមនុស្សម្នាក់ប៉ុណ្ណោះក្នុង ៤ ម៉ែត្រការ៉េ ហើយអ្នកចូលរួមត្រូវតម្រូវឲ្យពាក់ម៉ាស់គ្រប់ពេលវេលា ។

ជាចុងក្រោយលោក Khajit បាននិយាយថា ក្រុមគ្រួសារអាចចូលរួមក្នុងសកម្មភាពដូចជា ការស្រោចទឹកលើដៃមនុស្សចាស់ដើម្បីបង្ហាញការគោរព និងស្វែងរកពរជ័យរបស់ពួកគេ ប៉ុន្តែការពាក់ម៉ាស់នៅតែជាកាតព្វកិច្ច ហើយមនុស្សត្រូវបានណែនាំឲ្យបដិសេធមិនចូលរួមក្នុងសកម្មភាពដែលពាក់ព័ន្ធនឹងទំនាក់ទំនងជិតស្និទ្ធទាំងអស់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ប្រទេសក្បែរខាង កម្ពុជា បញ្ជាក់ថ្ងៃប្រារព្ធពិធី បុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


