ព័ត៌មានជាតិ
មហាកុដិ ២ជាន់ចំណាយអស់១២ ម៉ឺនដុល្លារ កសាងដោយ គ្រួសារលោកឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ានសម្ពោធដាក់ឲ្យប្រើប្រាស់
មហាកុដិ ២ជាន់ មានចំនួន ១៥ បន្ទប់ កសាងដោយក្រុមគ្រួសាររបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងសមិទ្ធិផលនានា ចំណាយថវិកាអស់ចំនួន ១២ ម៉ឺនដុល្លារ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹក ថ្ងៃទី ៩ ខែមេសា ២០២២ ស្ថិតក្នុងវត្តទក្ខិណគង្គារាម (វត្តអញ្ចាញ) ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ពិធីសម្ពោធធ្វើឡើងក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី កែគឹម យ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យកែគឹមយ៉ាន លោកខេងស៊ុប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់។

លោក រ័ត្ន ដាស៊ីណង់បានមានប្រសាសន៍ថា វត្តនៅទូទាំងប្រទេសក្នុងកំឡុងឆ្នាំ ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ក្នុងជំនន់ ប៉ុល ពត វត្តត្រូវពួកខ្មែរក្រហមចាប់ផ្សឹកព្រះសង្ឃ ហើយព្រះវិហារ និងសាលាឆាន់ ត្រូវបានពួកខ្មែរក្រហមធ្វើជាឃ្លាំងដាក់ជី ស្ទើរទាំងអស់ លុះក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ធ្វើឲ្យវត្តទូទាំងប្រទេសរស់ឡើងវិញក្នុងនោះមានព្រះសង្ឃ វិហារនិងសាលាឆាន់ ក៏បានរៀបចំឲ្យដំណើរឡើងវិញតាមធម្មតាផងដែរ។

លោក រ័ត្ន ដាស៊ីណង់បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ដោយសារតែមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ធម្មការខេត្តបន្ទាយមានជ័យ គណៈកម្មាធិការអាចារ្យវត្ត សប្បុរសជន ក្រៅស្រុក ក្នុងស្រុកប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ជិតឆ្ងាយ បានពួកដៃគ្នាខិតខំកសាងវត្តឡើងវិញវត្តរាប់ម៉ឺនកន្លែងត្រូវបានកសាងឡើងវិញនៅក្នុងប្រទេសរហូកមកដល់សព្វថ្ងៃនេះ។
ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ានបានមានប្រសាសន៍ថាក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ធ្វើឲ្យវត្តទូទាំងប្រទេសរស់ឡើងវិញជាក់ស្តែងមហាកុដិថ្មី ២ជាន់ មាន១៥ បន្ទប់ថ្មីសន្លាងទើបនិងសាងសង់ហើយថ្មីៗនិងសមិទ្ធិផលជាច្រើនទៀតត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

ក្នុងនោះលោកបានធ្វើការផ្តាំផ្ញើរដល់លោកសង្ឃទាំងអស់នៅក្នុងវត្តមិនត្រូវធ្វើឲ្យបែកបាក់សាមគ្គីគ្នានៅក្នុងវត្ត មិនត្រូវប្រកាន់បក្សពួកនេះបក្សពួកនោះជាដាច់ខាត ដើម្បីប្រែក្លាយទីវត្តអារាមជាកន្លែងថ្នាលបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយឲ្យក្លាយទៅជាធនធានមនុស្សដែលជាតិត្រូវការចាំបាច់៕

អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


