Connect with us

កីឡា

ខេត្តព្រះវិហារ បង្កើតក្លិបបាល់ទាត់ផ្លូវការមួយ ត្រៀមប្រកួតក្របខណ្ឌអាជីពនាពេលអនាគត

បានផុស

នៅ

អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានសម្រេចឯកភាពឱ្យបង្កើតក្លិបបាល់ទាត់មួយតំណាងខេត្តដើម្បីចូលរួមប្រកួតការប្រកួតក្របខណ្ឌនានានៅក្នុងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិបដែលត្រូវបានបង្កើតឡើងសម្រាប់តំណាងឲ្យខេត្តភាគនៅភាគឧត្តរប្រទេសមួយនេះមានឈ្មោះថា ក្លិបបាល់ទាត់ព្រះវិហារ អេហ្វស៊ី (Preah Vihea FC) ជាគំនិតផ្ដួចផ្ដើមដោយ លោក វុធ សាវី បន្ទាប់ពីលោក និងសហការី មើលឃើញថា កន្លងមកពុំទាន់មានការបង្កើតក្លិបបាល់ទាត់នៅឡើយ ដោយមានត្រឹមតែជាក្រុមបាល់ទាត់ ឬក្រុមដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ 

គោលបំណងសំខាន់របស់ក្លិបគឺ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងក្របខណ្ឌបាល់ទាត់ពាក់កណ្ដាលអាជីព និងឈានទៅអាជីពនាពេលអនាគត លោករំពឹងថានេះជាការបង្ហាញពីសក្ដានុពលនៃវិស័យបាល់ទាត់ក្នុងខេត្តព្រះវិហារ។

សូមបញ្ជាក់ថា កន្លងមកមានក្រុមមកពីខេត្តព្រះវិហារ បានចូលរួមពានរង្វាន់ទាំងពាក់កណ្ដាលអាជីព និងអាជីព ក្នុងនោះបើនិយាយពីក្នុងពានអាជីព គឺការចូលរួមការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានចូលរួមលើកដំបូងតាំងពីឆ្នាំ២០០៩ និងបន្តបន្ទាប់មកទៀតឆ្នាំខ្លះបានចូលរួម ឆ្នាំខ្លះក៏ខកខាន។ 

ពេលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិវឌ្ឍន៍ខ្លួនដោយមានការបែងចែក វគ្គថ្នាក់ខេត្ត និងវគ្គថ្នាក់ជាតិ ពីឆ្នាំ២០១៨ ក្រុមបាល់ទាត់ខេត្តព្រះវិហារ ក៏បានចូលរួមជារឿយៗផងដែរ ប៉ុន្តែបានត្រឹមវគ្គជម្រុះតាមពូល៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម