ព័ត៌មានអន្ដរជាតិ
មកដឹង ថេរវេលាដែលលោក ពូទីន ថ្លែងសុន្ទរកថាក្នុង “ទិវាជ័យជម្នះ ៩ ឧសភា”
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទបានថ្លែងសុន្ទរកថាត្រឹមតែ ១១ នាទីប៉ុណ្ណោះក្នុង “ទិវាជ័យជម្នះ ៩ ឧសភា” នាទីលានក្រហមកណ្ដាលទីក្រុងមូស្គូ ។

មុនការថ្លែងនោះពិភពលោកមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសភ័យខ្លាចលើលោក ពូទីន ប្រកាសសង្គ្រាមលើអ៊ុយក្រែន ព្រោះជាថ្ងៃដែលសហភាពសូវៀតក៏ប្រកាសជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី ២ កាលពីឆ្នាំ ១៩៤៥ ។
ប៉ុន្តែផ្ទុយទៅវិញលោក ពូទីន មិនបានថ្លែងច្រើនពាក់ព័ន្ធនឹងសង្គ្រាមលុកលុយលើអ៊ុយក្រែន ក៏ដូចជាការវាយតម្លៃណាមួយក្នុងប្រតិបត្តិការយោធាពិសេសនេះនោះទេ ។

លោក ពូទីន និយាយយ៉ាងខ្លីថា ការសម្រេចចិត្តបើកប្រតិបត្តិការយោធាពិសេសលើប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ គឺជាជម្រើសត្រឹមត្រូវតែមួយគត់ក្នុងកាលៈទេសៈនេះ ហើយយើងនឹងកម្ចាត់ពួកណាស៊ីក្នុងប្រទេសអ៊ុយក្រែន ។
ចំណែកនៅចុងបញ្ចប់សុន្ទរកថារយៈពេល ១១ នាទីនោះ លោក ពូទីន បាននិយាយពាក្យថា សូមដឹងគុណកងកម្លាំងប្រដាប់អាវុធរបស់យើង សម្រាប់ប្រទេសរុស្ស៊ី និងដើម្បីជ័យជម្នះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ រុស្ស៊ី លុបចោលក្បួនបង្ហាញយន្តហោះលើអាកាសក្នុង “ទិវាជ័យជម្នះ” ដោយសារបញ្ហាមួយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


