សន្តិសុខសង្គម
ក្មេងស្រី ៣ នាក់បាត់ខ្លួន ក្នុងចំណោម ៦ ខណៈលេងទឹកស្ទឹងកំពុងហូរ
ក្មេងស្រីសិស្សសាលា ៦នាក់ បានបបួលគ្នាងូតទឹកលេង ស្រាប់របូតដៃគ្នាហូរតាមខ្សែទឹកបាត់ខ្លួន ៣ នាក់នៅពុំទានរកឃើញ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១ និង ៤៥ នាទីរសៀល កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២២ ត្រង់ចំណុចស្ពានក្របៅជ្រុំ ស្ថិតក្នុងភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បើតាមព័ត៌មានពីលោកអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា: សិស្សទាំង០៦នោះមាន ១.ឈ្មោះ សុង សុខលី ភេទ ស្រី អាយុ ឆ្នាំ រស់នៅភូមិ អូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ រៀនថ្នាក់ទី ៧E, ២.ឈ្មោះ ហឿន ស្រីល័ក្ខ ភេទស្រី អាយុ ១៥ ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ រៀនថ្នាក់ទី ៨A, ៣.ឈ្មោះ ហឿន ស្រីលីន ភេទស្រី អាយុ ១៥ ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ រៀនថ្នាក់ទី ៨A, ៤.ឈ្មោះ គីម សុខគៀង ភេទស្រី អាយុ ១៤ ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ រៀនថ្នាក់ទី ៨B, ៥.ឈ្មោះ ជា ស្រី នាថ ភេទស្រី អាយុ ១៤ ឆ្នាំ រស់នៅភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ រៀនថ្នាក់ទី ៨AG, ៦.ឈ្មោះ ថា ស្រីម៉ី ភេទស្រី អាយុ ១៤ ឆ្នាំ រស់នៅភូមិ អូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ រៀនថ្នាក់ទី ៧E។

លោកបន្តថា មុនពេលកើតហេតុដោយទំនេរពីការសិក្សាក៏បបួលគ្នា ០៦ នាក់ ដោយជិះម៉ូតូ ២ គ្រឿង ឌុបគ្នាចេញពីសាលារៀនមកងូតទឹកស្ទឹងលេងនៅស្ពានក្របៅជ្រុំ ស្ថិតនៅក្នុងភូមិកើតហេតុខាងលើ ពេលមកដល់ក៏នាំគ្នាផ្លាស់សំលៀកបំពាក់ ចុះងូតទឹកស្ទឹងពីក្រោមស្ពាន ដោយនាំគ្នាងូតបណ្ដែតខ្លួនលេងតាមខ្សែទឹកហូរទៅកាន់តែជ្រៅទៅៗ ស្រាប់តែឈ្មោះ ថា ស្រីនាថ បានបបួលមិត្តភក្ដិរបស់ខ្លួនទៅលេងនៅគល់ឈើនៅចម្ងាយពីកន្លែងពួកខ្លួនលេងប្រហែល ៥០ ម៉ែត្រ ពេលនាំគ្នាដើរទៅទឹកកាន់តែជ្រៅទៅៗ ពេលនោះឈ្មោះ ថា ស្រីម៉ី បានទៅយកឈើឫស្សីមកកាន់តោងបណ្ដាក់គ្នា ដោយឈ្មោះ ហឿន ស្រីលីន កាន់នៅខាងមុខ និងឈ្មោះ ហឿន ស្រីល័ក្ខ ពីក្រោយ ចំណែកឯ ៤ នាក់ផ្សេងទៀតកាន់តោងនៅកណ្ដាល បន្ទាប់មកឈ្មោះ ហឿន ស្រីលីន ចេះហែលទឹក បានហែលទៅមុនដោយទឹកជ្រៅពេកបានស្រែកប្រាប់គ្នាថា កុំនាំគ្នាមកទឹកជ្រៅណាស់ នាំគ្នាត្រឡប់ទៅវិញ ពេលនោះអ្នកទាំងបួននាក់ នៅកណ្ដាលប្រឹងតោងឫស្សីដើរត្រឡប់បកក្រោយវិញ ធ្វើឲ្យឈ្មោះ ហឿន ស្រីល័ក្ខ ដែលកាន់ឫស្សីនៅខាងក្រោយគេទប់ពុំជាប់ជ្រែងជើងលេចខ្លួននឹងបាតស្ទឹង ក៏របូតឫស្សីចេញពីដៃ ធ្វើឲ្យឈ្មោះ ថា ស្រីម៉ី ឈ្មោះ ជា ស្រីនាថ និងឈ្មោះ គីម សុខគៀង បានលង់ទឹកអណ្ដែតតាមខ្សែទឹកហូរបាត់ទៅ ចំណែកឯឈ្មោះ សុង សុខលី ត្រូវឈ្មោះ ហឿន ស្រីលីន ទាញដៃជាប់នៅខាងគល់ឈើ ចំណែកឯឈ្មោះ ហឿន ស្រីល័ក្ខ ដែលេចចូលក្នុងទឹកនោះខំរើបម្រាស់រួចហែលមកច្រាំងស្ទឹង ស្រែកហៅអ្នកភូមិឲ្យជួយ រួចអ្នកភូមិបានចែវទូកទៅចម្លងយកឈ្មោះ សុង សុខលី និងឈ្មោះ ហឿន ស្រីលីន ចំណែកឯជនរងគ្រោះបីនាក់ដែលលង់ទឹកហូរលេចបាត់ រកពុំទាន់ឃើញ។

លោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលបន្ទុកផ្នែកជំនាញព្រហ្មទណ្ឌ ករណីនេះ សមត្ថកិច្ចយើងកំពុងតែស្វែងរកជនរងគ្រោះបីនាក់ ដែលលង់ទឹកបាត់ខ្លួនតាមខ្សែទឹកហូរ៕
អត្ថបទ៖ លាន គ្រន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


