ព័ត៌មានជាតិ
៤ ឆ្នាំ ស៊ីម៉ាក់ត្រូវបោសសម្អាតមីនលើផ្ទៃដីជាង ៨ ០០០ ហិកតានៅខេត្តបាត់ដំបង
មជ្ឈមណ្ឌលកំចាត់មីនកម្ពុជាដែលហៅកាត់ថា (ស៊ីម៉ាក់) ទទួលបានជំនួយជាង ១២ លានដុល្លារអាមេរិកពីរាជរដ្ឋាភិបាលជប៉ុន សម្រាប់ការបោសសម្អាតមីននៅលើផ្ទៃដីជាង ៨០០០ហិកតា នៅខេត្តបាត់ដំបងរយៈពេល ៤ ឆ្នាំ។
ជំនួយនេះត្រូវបានចុះហត្ថលេខាដោយលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ស៊ីម៉ាក់និងលោកស្រី Ritsuko Yonemichi ប្រធានជាន់ខ្ពស់គម្រោងកិច្ចប្រតិបត្តិការនៃក្រុមហ៊ុន CROWN AGENTS JAPAN LIMITED នៅទីបញ្ជាការស៊ីម៉ាក់កាលពីថ្ងៃទី ២៣ ឧសភា ជាមួយក្រុមហ៊ុន CROWN AGENTS ស្តីពីការអនុវត្ដគម្រោងបោសសម្អាតមីន នៃគម្រោងសមាហរណកម្មបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីនដំណាក់កាលទី២។

លោក ហេង រតនា បានឱ្យដឹងថា គម្រោងនេះអនុវត្តក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ក្នុងទំហំទឹកប្រាក់ចំនួន ១២,២៦៣,៤៦៥ ដុល្លារអាមេរិកដែលថវិកាទាំងនេះជាផ្នែកនៃកញ្ចប់គម្រោងជំនួយ ២០០០លានយ៉េន ដែលរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គភាពស៊ីម៉ាក់។
បើតាមលោក ហេង រតនា គម្រោងនេះមានរយៈពេលជាង៤ឆ្នាំគឺចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ ដែលនឹងត្រូវធ្វើការបោសសម្អាតផ្ទៃដីចម្ការមីនចំនួនជាង ៨០០០ ហិកតា ក្នុងខេត្តបាត់ដំបងហើយមានប្រជាពលរដ្ឋទទួលផលពីគម្រោងនេះចំនួនប្រមាណ ៦៦ ៤០០គ្រួសារ។
កម្ពុជាមានផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ១៩៧០ គីឡូម៉ែត្រការ៉េក្នុងនោះប្រមាណ ៨៧៧ គីឡូម៉ែត្រការ៉េជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន ៤៩៩ គីឡូម៉ែតការ៉េ ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង៣៣៣គីឡូម៉ែត្រការ៉េជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។
ផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង១៩៧០គីឡូម៉ែត្រការ៉េ ត្រូវការថវិកាប្រមាណជាង៤០០លានដុល្លារ សម្រាប់បោសសំអាតរយៈពេលពីឆ្នាំ ២០១៨ ដល់ ឆ្នាំ២០២៥ ខាងមុខ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


