KPT+
វិធីសាស្ត្របន្ធូរអារម្មណ៍ ទាំង ១០ ជួយអ្នកឱ្យគេងលក់ស្កប់ស្កល់
ការទទួលទានដំណេក ពិតជាមានសារៈសំខាន់សម្រាប់សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ ខណៈ របៀប និងគុណភាពនៃដំណេករបស់មនុស្សម្នាក់ៗ មិនដូចគ្នានោះទេ ដោយ វាអាស្រ័យទៅតាមទម្លាប់ កត្តាសុខភាព ទីតាំង ក៏ដូចជាមជ្ឈដ្ឋាននៃកន្លែងគេង ជាដើម។
សម្រាប់មនុស្សដែលមានដំណេកល្អគឺគេងឆាប់លក់ និងភ្ញាក់មកជាមួយនឹងអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែមនុស្សមួយចំនួនមានបញ្ហាជាមួយការគេងមិនលក់ដែលអាចវិវត្តទៅជាជំងឺ និងប៉ះពាល់ដល់ផ្នែកផ្សេងៗក្នុងជីវិតនាពេលខាងមុខ។
អត្ថបទខាងក្រោមនឹងបង្ហាញចំណុចទាំង១០មុនពេលចូលគេងដែលជួយឱ្យទទួលទានដំណេកបានស្កប់ស្កល់។
១.អានសៀវភៅ ការអានសៀវភៅមុនពេលទទួលទានដំណេក ជួយឱ្យខួរក្បាលរបស់អ្នកមានភាពស្រឡះល្អ។ អ្នកមិនចាំបាច់អានឱ្យបានច្រើនដូចមុនមួយថ្ងៃពេលប្រឡងនោះទេត្រឹមតែ៣ ទៅ ៤ សន្លឹកក៏ប្រសើរជាងមិនបានឆ្លៀតពេលសោះ។ ការអានទាញអ្នកឱ្យដិតអារម្មណ៍ចូលពិភពមួយផ្សេងទៀត ដែលជួយឱ្យរាងកាយនិងខួរក្បាលចង់សម្រាក ព្រមទាំងគេងឆាប់លក់។ អ្នកនឹងគេងលក់ដោយមិនដឹងខ្លួន ពេលដែលអ្នកមានទម្លាប់អានរៀងរាល់មុនចូលគេង។

២. ពត់ខ្លួន ឬលំហាត់ប្រាណប្រាកដណាស់ថាអ្នកមិនធ្វើលំហាត់ប្រាណភ្លាម ចូលគេងភ្លាមនោះទេ ប៉ុន្តែវាជួយឱ្យរាងកាយអ្នកបញ្ចេញនូវភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព។ លំហាត់ប្រាណ ដូចជាពត់ដៃជើង និងដងខ្លួនជួយនូវរាល់បញ្ហាសរសៃ និងសម្រួលរាងកាយឱ្យត្រៀមក្នុងការទទួលទានដំណេក។
៣. ផឹកតែក្តៅបន្ធូអារម្មណ៍តានតឹងដោយផឹកតែក្តៅអ៊ុនៗ និងគ្មានជាតិកាហ្វេអ៊ីនមុនពេលគេង។ មនុស្សមួយចំនួនក៏បានជ្រើសរើសប្រភេទតែ សម្រាប់ជំនួយការទទួលទានដំណេក ប៉ុន្តែបើអ្នកចង់សាកល្បងតែប្រភេទនេះ អ្នកត្រូវជ្រើសរើសផលិតផលដែលមានគុណភាព និងប្រើប្រាស់ទៅតាមការណែនាំឱ្យបានត្រឹមត្រូវ។ កុំភ្លេចដកដង្ហើមឱ្យបានវែងៗអំឡុងពេលទទួលទានតែ ដើម្បីឱ្យវាកាន់តែមានប្រសិទ្ធភាពជួយអ្នកឱ្យគេងឆាប់លក់។
៤. កត់ត្រាកំណត់ហេតុប្រចាំថ្ងៃ ពេលខ្លះអ្នកដែលមានបញ្ហាក្នុងការគេង គឺដោយសារខួរក្បាលនៅតែគិត និងមិនព្រមឈប់សម្រាកតាមតម្រូវការរបស់រាងកាយ។ ជាពិសេសអំឡុងពេលគេង ទោះបីជាភ្នែកបិត ដាក់ខ្លួនដល់ពូក រឿងរ៉ាវផ្សេងៗតែងតែមកលងបន្លាចក្នុងខួរក្បាលឥតឈប់ឈរ។ ជំនួសដោយការគិតអវិជ្ជមានទាំងនោះគ្រប់គ្រងអ្នក អ្នកអាចព្យាយាមកម្ចាត់ពួកវាចេញដោយសរសេរពីអារម្មណ៍ និងអ្វីៗទាំងអស់ដែលអ្នកកំពុងព្រួយបារម្ភដាក់ក្នុងសៀវភៅកំណត់ហេតុមួយ។ ទោះបីរឿងរ៉ាវទាំងនោះមិនសំខាន់ ក៏អ្នកគួរទាញវាចេញមកក្រៅឱ្យអស់ ដើម្បីឱ្យខួរក្បាលបានសម្រាក។
៥. សមាធិសមាធិត្រូវបានទទួលស្គាល់ដោយមនុស្សជាច្រើនថាជាវិធីសាស្រ្តមួយក្នុងការរំងាប់អារម្មណ៍មិនល្អ ក៏ដូចជាធ្វើឱ្យចិត្តស្ងប់។ ដូច្នេះអ្នកគួរអនុវត្តការសមាធិឱ្យក្លាយជាទម្លាប់មុនពេលចូលគេងដើម្បីជំនួយដល់គុណភាពនៃដំណេក។ ជំហានដំបូង អ្នកគួរស្រាវជ្រាវនៅលើបណ្ដាញអ៊ីនធឺណេតសម្រាប់ការសមាធិឱ្យបានត្រឹមត្រូវ។
៦. ងូតទឹកកម្ចាត់អារម្មណ៍មិនល្អចេញរៀងរាល់ពេលយប់ ដោយងូតទឹក សម្អាតកាយឱ្យស្រឡះខ្លួន។ ជាពិសេសទឹកក្តៅអ៊ុនៗដែលជួយសាច់ដុំ និងសរសៃឱ្យដើរបានស្រួលនាំអ្នកទៅរកការគេងដ៏ស្កប់ស្កល់។

៧. ស្តាប់តន្រ្តីការផ្ដេកខ្លួនចុះលើសាឡុង ឬទីតាំងដំណេករបស់អ្នក ដោយស្តាប់តន្រ្តី ឬភ្លេងតិចៗ ដើម្បីបន្ធូរភាពតានតឹងបានមួយកម្រិត។ យ៉ាងណា អ្នកគួរចៀសវាងភ្លេង ឬចម្រៀងណាដែលមានលក្ខណៈកន្ត្រាក់ខ្លាំងៗពេក ពីព្រោះវាធ្វើឱ្យអ្នកគេងមិនលក់ទៅវិញ។ បើសិនចាប់អារម្មណ៍នូវវិធីសាស្រ្តបែបនេះ អ្នកក៏អាចបង្កើតប្រភេទតន្រ្តីដែលអ្នកពេញចិត្តទុកដើម្បីងាយស្រួលឱ្យវាឈប់ដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកគេងលក់។
៨. ចៀសឆ្ងាយពីពន្លឺអេក្រង់បើសិនជាអ្នកគ្មានកិច្ចការអ្វីសំខាន់ ឬចាំបាច់នោះទេ។ អ្នកគួរព្យាយាមកុំចុចទូរស័ព្ទ ឬប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ដូចជា អេក្រង់ទូរទស្សន៍ អេក្រង់ថេតប្លេត ឬអេក្រង់កុំព្យូទ័រជាដើម។ ឧបករណ៍ទាំងនោះនឹងធ្វើឱ្យអ្នកញៀននិងបន្តប្រើប្រាស់ពួកវា ហើយភ្លេចម៉ោងទទួលទានដំណេក។ ជំនួសមកវិញអ្នកគួរអនុវត្តវិធីសាស្រ្តដូចជា ការចាក់រូប ការផាត់ពណ៌ គូរូប និងលេងប្រដាប់ផ្គុំ ជាដើម។
៩. ជជែកលេងជាមួយមនុស្សជាទីស្រឡាញ់បើសិនជាអ្នករស់នៅម្នាក់ឯង នៅឆ្ងាយពីឪពុកម្តាយសាច់ញាតិបងប្អូន វាជាឱកាសដ៏ល្អមួយដើម្បីជជែកលេងជាមួយមនុស្សជាទីស្រឡាញ់។ អ្នកអាចទូរស័ព្ទទៅជជែកផ្ទាល់ជាមួយសមាជិកគ្រួសារ ឬមិត្តជិតស្និទ្ធ ដើម្បីបង្ហាញពីទំហំនៃក្តីនឹករលឹក និងអារម្មណ៍ដែលអ្នកលាក់ទុកក្នុងចិត្តមិនដឹងនិយាយប្រាប់អ្នកណា។
១០. សាកល្បងប្រើប្រាស់ប្រេងអារ៉ូម៉ាប្រេងអារ៉ូម៉ា ជាប្រេងដែលមានក្លិនដ៏ស្រស់ស្រាយ និងប្រើប្រាស់សម្រាប់បន្ថយការឈឺក្បាល និងបង្កើនថាមពលឡើងវិញ។ ម៉្យាង ក្លិនបែបផ្កាឡាវេនឌឺក៏ជួយអ្នកឱ្យគេងលក់ស្រួលដែរ ដោយយកវាមកដាក់ក្រោមខ្នើយរៀងរាល់មុនពេលចូលគេង។

បើសិនជាអ្នកកំពុងប្រឈមនឹងការគេងមិនលក់ អ្នកគួរពិចារណាទៅលើសកម្មភាពមុនពេលដំណេករបស់អ្នកឡើងវិញ ហើយព្យាយាមកាត់បន្ថយទម្លាប់មិនល្អចោល ដោយសាកល្បងវិធីសាស្ត្រណាមួយក្នុងចំណោម១០ចំណុចនេះ៕
ប្រែសម្រួល លីលី
ចុចអាន៖ផលប៉ះពាល់ពីការគេងមិនបានគ្រប់គ្រាន់ និង វិធីសាស្ត្រកែតម្រូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


