ជីវិតកម្សាន្ដ
បើកកកាយការចាយវាយរបស់អតីតភរិយា Johnny អស់ប្រាក់៧លាន ខ្ទេចគ្មានសល់ មិនចូលមូលនិធិសូម្បី១សេន
បណ្ដឹងលែងលះកាលពីឆ្នាំ២០១៦ តារាសម្ដែងអាមេរិកាំង Johnny Depp បានចំណាយប្រាក់ ៧លានដុល្លារបង់ឱ្យ Amber Heard បន្ទាប់ពីសំណុំក្ដីត្រូវកាត់ឱ្យអតីតភរិយាជាអ្នកឈ្នះ។ កាលណោះ Amber បានប្រកាសជាសាធារណៈថា ខ្លួននឹងបរិច្ចាគប្រាក់លែងលះទៅឱ្យអង្គការសប្បុរសធម៌ ប៉ុន្តែធាតុពិតប្រាក់ទាំងអស់មិនបានចូលទៅក្នុងមូលនិធិបស់អង្គការសូម្បី១សេនឡើយ។

ក្រោយមក មេធាវីរបស់ Johnny Depp បានរកឃើញភ័ស្តុតាងជាច្រើនបញ្ជាក់ថា ពាក្យសន្យារបស់ Amber កាលពីប៉ុន្មានឆ្នាំមុន សុទ្ធសឹងជាការកុហក ហើយប្រាក់ដ៏សន្ធឹកសន្ធាប់ដែលទទួលបានពីអតីតស្វាមី នាងបានយកទៅចាយវាយហ៊ឺហារលើការធ្វើដំណើរកម្សាន្ត ទទួលទានអាហារលំដាប់ខ្ពស់ និងសម្ភារប្រេនៗមួយចំនួនឯណោះទៅវិញ។
វីឡាប្រណីត

យោងតាមកំណត់ត្រា នៅក្នុងឯកសារដែលដាក់ដោយក្រុមច្បាប់របស់ Amber បង្ហាញថា នាងបានចំណាយប្រាក់ប្រហែល ១សែន២ម៉ឺនដុល្លារក្នុងមួយឆ្នាំ លើការជួលវីឡាដ៏ប្រណីត រស់នៅបែបឯកជន យ៉ាងសុខស្រួលបំផុត។ បន្ទាប់ពីលែងលះពី Johnny តារាស្រីរូបនេះរស់នៅយ៉ាងស៊ីវិល័យ ដោយចំណាយលុយមិនស្តាយអីបន្តិចឡើយ។
អំណោយ និងការធ្វើដំណើរកម្សាន្ត


នៅក្នុងការវិភាគហិរញ្ញវត្ថុលម្អិត Amber Heard បានប្រាប់តុលាការថា នាងចំណាយប្រាក់ប្រហែល ៥ពាន់ដុល្លារក្នុងមួយខែ លើការកម្សាន្តនានា និងទិញអំណោយជូនមិត្តភក្ដិ។ ទន្ទឹមនឹងនោះ គេប៉ាន់ស្មានថា តារាស្រីរូបនេះ រកចំណូលបានត្រឹមតែ ១ម៉ឺនដុល្លារ ក្នុងមួយខែប៉ុណ្ណោះ ប៉ុន្តែនាងហ៊ានចំណាយរហូតដល់ ៦ម៉ឺនដុល្លារ ដើម្បីធ្វើវិស្សមកាលប្រចាំឆ្នាំ។
សម្លៀកបំពាក់ប្រេន


Amber ធ្លាប់អះអាងថា ខ្លួនបានចំណាយប្រាក់យ៉ាងហោច ២ពាន់ដុល្លារ ក្នុងមួយខែលើសម្លៀកបំពាក់ ដែលនាំឱ្យចំនួនសរុបប្រចាំឆ្នាំកើនដល់ជាង ១១ម៉ឺនដុល្លារ។ ទោះបីជានាងធ្លាប់ជាឯកអគ្គរដ្ឋទូតសម្រាប់ម៉ាកល្បីៗដូចជា Guess និង L’Oréal Paris ពិតមែន មិនមានន័យថាគ្រប់សម្លៀកបំពាក់ទាំងអស់នឹងមិនគិតថ្លៃនោះទេ។ ក្រៅពីនោះ Amber ត្រូវចំណាយលើជាងច្នៃម៉ូដ និងសាឡនបន្ថែមទៀត។
អាហារថ្លៃៗ


ឯកសាររបស់តុលាការបង្ហាញទៀតថា Amber បានចំណាយប្រាក់ ៤ពាន់ដុល្លារ លើការញ៉ាំអាហារ និងទិញគ្រឿងទេស ជារៀងរាល់ខែ។ នាងក៏បានចំណាយប្រាក់ជាង ៣ពាន់ដុល្លារបន្ថែមទៀតលើអាហារក្រៅផ្ទះផងដែរ។
ការចំណាយផ្សេងៗ


ក្រៅការចំណាយខាងលើ កំណត់ត្រាហិរញ្ញវត្ថុរបស់តារាស្រីរូបនេះក៏បានរាយបញ្ជីចំនួនលុយដែលនាងប្រើសម្រាប់ទិញសម្ភារៈសត្វចិញ្ចឹម បូករួមទាំងការចំណាយទៅលើមន្ត្រីទំនាក់ទំនងសាធារណៈ និងមេធាវីរបស់នាង។
ស្របពេលដែលអតីតស្វាមីត្រូវតស៊ូអស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែការចោទប្រកាន់របស់នាង Amber ឯណោះវិញបានរស់នៅដោយសុខស្រួលជាមួយនឹងជីវិតដ៏ប្រណីត ដែលប្រាក់ចំណាយសឹងទាំងអស់ គឺជាប្រាក់បានមកពីការលែងលះ។ ថ្វីត្បិតតែនាងមិនអាចរកចំណូលបានច្រើនពីការសម្ដែងក៏ដោយ ក៏នាងតែងតែចំណាយដោយសេរីទៅលើរបស់ថ្លៃៗ និងប្រណីតបំផុត។

យ៉ាងណាមិញ បណ្ដឹងបរិហាកេរ្តិ៍ចុងក្រោយនេះ Amber បានចាញ់ក្ដីអតីតស្វាមី ដោយតុលាការសម្រេចឱ្យនាងបង់ប្រាក់ជូន Johnny Depp ចំនួន ១៥លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សំណុំក្ដីបរិហារកេរ្តិ៍ដ៏ល្បីកក្រើក រវាង Johnny និងអតីតភរិយា ឈានដល់ទីបញ្ចប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


