KPT+
ម្ចាស់ក្សត្រី Elizabeth ស្ដេចស្រីបំបែកកំណត់ត្រាពិភពលោក Guinness ច្រើនបំផុត
ក្នុងអំឡុងពេល ៧ទសវត្សរ៍នៃការគ្រងរាជ្យ ម្ចាស់ក្សត្រី Elizabeth បានសាងរឿងដ៏អស្ចារ្យមួយចំនួន ហើយថែមទាំងបានបំបែកកំណត់ត្រាពិភពលោក Guinness World Record ជាច្រើនទៀតផង។

រយៈពេល ៧០ឆ្នាំ នៃគ្រងរាជបល្ល័ង្ក ព្រះមហាក្សត្រិយានីរបស់ចក្រភពចអង់គ្លេស Elizabeth បានក្លាយជាក្សត្រីដែលកាន់អំណាចយូរជាងគេក្នុងប្រវត្តិសាស្ត្រ។ ទោះបីឆ្នាំនេះ ទ្រង់មានព្រះជន្ម ៩៦ព្រះវស្សាហើយក្ដី ប៉ុន្តែទ្រង់មិនមានគម្រោងចូលនិវត្តន៍នោះទេ។ ហើយដោយសាររយៈពេលនៃការគ្រងរាជ្យដ៏វែងនេះ ទ្រង់បានបំបែកកំណត់ត្រាពិភពលោកដល់ទៅ ៤ ឯណោះ។
ម្ចាស់ក្សត្រី Elizabeth II ជាមហាក្សត្រីសោយរាជ្យយូរជាងគេ

Elizabeth Alexandra Mary ប្រសូតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦។ ដោយសារព្រះអង្គម្ចាស់ Edward VIII ដាក់រាជ្យនៅឆ្នាំ១៩៣៦ ដែលនាំឱ្យព្រះអនុជរបស់ទ្រង់ George VI ត្រូវគ្រងរាជ្យជាស្តេចបន្ត នោះព្រះនាង Elizabeth ដែលមានព្រះជន្មទើបតែ ១០ព្រះវស្សា ត្រូវបានសន្មត់ជាអ្នកស្នងមរតក។
ព្រះមហាក្សត្រិយានី Elizabeth II បានស្នងរាជ្យបន្តនៅព្រះជន្ម ២៥ព្រះវស្សា បន្ទាប់ពីព្រះបិតាសោយទិវង្គតនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩៥២ ។ លុះមកដល់ខែមេសា ឆ្នាំ២០២២ ម្ចាស់ក្សត្រី Elizabeth II បានបំបែកឯកទគ្គកម្ម ជាមហាក្សត្រស្រីដែលសោយរាជ្យយូរបំផុត។
ម្ចាស់ក្សត្រី Elizabeth II ជាមហាក្សត្រិយានីមានវ័យចំណាស់ជាងគេបំផុត

ឈានដល់ព្រះជន្ម ៩៦ ព្រះវស្សា ម្ចាស់ក្សត្រី Elizabeth II បានក្លាយជាមហាក្សត្រិយានីដែលសោយរាជ្យចាស់ជាងគេ និងជាព្រះមហាក្សត្រស្រីអង់គ្លេសដែលមានវ័យចំណាស់បំផុតមិនធ្លាប់មាន។ ម្ចាស់ក្សត្រី Elizabeth II បានបំបែកឯកទគ្គកម្មពីមុន ដែលគ្រប់គ្រងដោយម្ចាស់ក្សត្រី Victoria។ កាលណោះម្ចាស់ក្សត្រី Victoria សោយរាជ្យរហូតដល់ ៨១ឆ្នាំ និង ២៤៤ថ្ងៃ។
ម្ចាស់ក្សត្រី Elizabeth II ជាមហាក្សត្រីដែលមានជាងគេបំផុត

Sunday Times Rich List ក្នុងឆ្នាំនេះបានប៉ាន់ប្រមាណទ្រព្យសម្បត្តិរបស់ម្ចាស់ក្សត្រី Elizabeth II មានចំនួន ៣៧០លានផោន (ជាង ៤៦៣លានដុល្លារអាមេរិក) ។ ទ្រព្យសម្បត្តិរបស់ស្ដេចស្រីអង្គនេះបានកើនឡើងបន្ថែមចំនួន ១០ លានផោន ដោយសារទ្រព្យសម្បត្តិបន្សល់ទុកដោយព្រះស្វាមីរបស់ទ្រង់ គឺព្រះអង្គម្ចាស់ Philip ដែលបានសោយទិវង្គត កាលពីឆ្នាំ២០២១។
ម្ចាស់ក្សត្រី Elizabeth II ជាបុគ្គលដែលយាងបើកការប្រកួតហ្គេមអូឡាំពិកច្រើនជាងគេ

ម្ចាស់ក្សត្រី Elizabeth II ជាមនុស្សតែម្នាក់គត់ដែលបានបើកការប្រកួតកីឡាអូឡាំពិករដូវក្តៅជាផ្លូវការច្រើនដងជាងគេ។ ទ្រង់បានបើកការប្រកួតកីឡាម៉ុងត្រេអាល់ក្នុងឆ្នាំ១៩៧៦ ហើយ ៣៦ឆ្នាំក្រោយមក នាឆ្នាំ២០១២ ទ្រង់បានយាងបើកកីឡាអូឡាំពិកទីក្រុងឡុងដ៍៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទម្លាយរូបមន្តរក្សាសម្រស់ម្ចាស់ក្សត្រី Elizabeth គ្រប់គ្នាអាចភ្ញាក់ផ្អើល
ចុចអាន៖ សួយសារអាករអ្វីដែលព្រះមហាក្សត្រី ELIZABETH មានសិទ្ធទទួលយកពីប្រទេសផ្សេង?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


