Connect with us

ជីវិតកម្សាន្ដ

ក្រោយរងការរិះគន់យ៉ាងចាស់ដៃ Mario បង្ហោះឃ្លិបសុំទោស Lisa ភ្លាមៗ

បានផុស

នៅ

ឃ្លិបវីដេអូរបស់តារាសម្ដែងប្រុស Mario Maurer កំពុង​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុកលើអ៊ិនធើណេត បន្ទាប់ពីលោកនិង​អ្នក​គ្របគ្រង​ និយាយពីឈ្មោះរបស់ Lisa បែបលេងសើច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុ​នៃ​រឿង​នេះ​ ផ្ដើម​ចេញពី​ការ​សន្ទនា​គ្នា​ នៅ​ពេលតារាសម្តែងវ័យ៣៣ ឆ្នាំនេះ ​កំពុង​ធ្វើ​ម៉ូដ​សក់​នៅ​មុន​កម្មវិធី Louis Vuitton Fall Winter 2022 នៅ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​មួយនៅ Icon Siam ជាមួយ​តារា​កូរ៉េ Park Bo Gum។ ខណៈ​នោះ Cho ដែល​ជា​អ្នក​គ្រប់​គ្រង​របស់ Mario បាន​និយាយ​ថា ” កាត់សក់​សេះ​បែបនេះ​ហើយ តិចទៀតនឹងថតរូបផ្ញើឲ្យ Lisa មើល។ តែMario ​ឆ្លើយ​បែបកំប្លែង​ទៅ​វិញ​ថា ឈប់​រញ៉េរញ៉ៃ​ជាមួយ Lisa ទៅ! តែអ្នកគ្រប់គ្រងនេះនៅតែនិយាយលេងថា អូន Lisa ច៎ា តើអូនទំនេរទេ បង Mario ចង់អញ្ចើញអូនមកកម្មវិធី Oh Lunla។ បន្ទាប់មកលោក ស្រាប់តែចូលមើលមើលគណនី Lisa ម្តងទៀត លែងកើតទៅហើយ។

លោកក៏បានបន្ថែមទៀតថា អ្នកគ្រប់គ្រង់របស់ខ្លួន​បានផ្ញើសារទៅ Lisa ដោយ​ចង់ឲ្យនាងមក​ក្នុងកម្មវិធី Oh Lunla ជាមួយនឹងខ្លួន ប៉ុន្តែមិនមានការឆ្លើយតប ថែមទាំងត្រូវនាងប្លុក មិនឲ្យ​តាមដានបានទៀត។

បន្ទាប់ពីរឿងរ៉ាវក្នុងវីដេអូឃ្លីបនេះត្រូវបានបង្ហាញ វាបានបង្ក​ឲ្យ​មានការរិះគន់យ៉ាងចាស់ដៃ ក្នុងចំណោមអ្នកនិយម​លេងអ៊ីនធឺណិត។ រហូតមកដល់នេះ នៅលើ Channel YouTube របស់ Mario វីដេអូឃ្លីប ៣៥វិនាទីត្រូវបានបង្ហោះជាមួយនឹងខេបសិនថា “Sorry Lisa “ជំរាបសួរ ខ្ញុំគឺ Mario! ខ្ញុំចង់សុំទោសអ្នកគាំទ្រ Lisa ទាំងអស់គ្នា សូមកុំ​យល់ច្រលំ ឬគិតរឿងផ្សេង តាមពិតខ្ញុំនិយាយលេងក្នុងឃ្លីប ​វា​ជា​ការ​លេងសើច​របស់បង Cho អ្នក​គ្រប់​គ្រង​របស់ខ្ញុំ។ ហើយ Lisa ពិតជាមិនបានប្លុកអ្នក​គ្រប់គ្រង​លោកទេ។ ប៉ុន្តែ​ខណៈ​ពេល​ដែល​យើង​កំពុង​ថត​ឃ្លីប បង Cho និយាយ​លេង​សើច​ឲ្យ​សប្បាយ។ យ៉ាងណាមិញ​ ខ្ញុំ​ពិតជា​សុំទោស​អ្នកគាំទ្រ Lisa ទាំងអស់​ ចំពោះ​អ្វី​ដែល​បាន​កើតឡើងនាថ្ងៃនោះ។

នៅចុងបញ្ចប់នៃឃ្លីបដែល Mario និយាយសុំទោសជំនួសអ្នកចាត់ការ គឺលោកនៅតែចង់ឲ្យនាងមកដូចគ្នា បើមកមែនក៏ល្អ លោកនឹងនាំនាងទៅញ៉ាំមីឆាតែម្ដង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖លើកទី១ ដែលតារាស្រីចាស់វស្សា Nun Woranuch ហ៊ានបង្ហាញក្បាច់រាំដ៏សិចស៊ី មុខមហាជន

ចុចអាន៖អាពាហ៍ពិពាហ៍របស់ Pancake ប្រើឈុតអស់ ៧ ម៉ូដ សុទ្ធតែជាម៉ាក់យីហោល្បីៗ ក្នុងប្រទេស ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១ នាទីute មុន

Man United សម្លឹងឃើញខ្សែប្រយុទ្ធ ២ រូបផ្សេង ក្រោយ Viktor Gyokeres បដិសេធសំណើផ្ទេរ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ចេះហាមាត់ទៅរួច! ទេសចរខ្មែរទៅលេងប្រាសាទខ្មែរ តែមេភូមិភាគ២ថៃ សុំឲ្យគោរពច្បាប់ថៃ

ព័ត៌មានជាតិ៦ នាទីutes មុន

អតីតមន្ត្រីរាជការស៊ីវិល រំភើបរីករាយដែលសម្តេច​តេជោ កែសម្រួលឲ្យពួកគាត់បានជ្រកក្រោមសមាគមអតីតយុទ្ធជនតែមួយ

ព័ត៌មានជាតិ៨ នាទីutes មុន

មន្ទីរពេទ្យគន្ធបុប្ផា ក្រើនរំលឹកឪពុកម្តាយការពារកូនៗពីជំងឺគ្រុនឈាម ខណៈរយៈពេល៦ខែ កុមារកើតជំងឺនេះកើនឡើងជាង២ ០០០ ករណី

សន្តិសុខសង្គម១១ នាទីutes មុន

សមត្ថកិច្ចចម្រុះ ចុះបង្រ្កាបបទល្មេីសនេសាទ និងលែងកូនត្រីជិត ១០០ គីឡូចូលក្នុងបឹងធម្មជាតិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម