KPT+
៣ វិធី ឈប់ត្រាំត្រែងនឹងស្នេហាដែលស្រលាញ់គេតែម្ខាង
ស្រលាញ់គេ តែគេមិនស្រលាញ់ ជាអារម្មណ៍នៃការឈឺចាប់ខ្លាំង ព្រោះត្រូវស៊ូទ្រាំនឹងស្នេហាដែលគេមិនតបស្នងមកវិញ ហើយវាក៏ប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពផ្លូវចិត្ត និងរាងកាយរបស់យើងដូចគ្នា។
ការព្យាយាមបំភ្លេចមនុស្សដែលយើងលួចស្រលាញ់ គឺពិបាកណាស់។ ប៉ុន្តែ អ្នកអាចធ្វើវាបាន ប្រសិនបើចិត្តនិងបេះដូងមួយនេះ ពិតជាចង់បញ្ចប់ទៅពិតមែន។
១ ទទួលយកការពិតគ្រប់យ៉ាងទាំងអស់

អ្នកត្រូវតែទទួលយកការពិត ថាអ្នកស្ថិតក្នុងស្ថានភាពស្នេហាតែម្ខាង បើសិនម្ខាងទៀតមិនបានឆ្លើយតបនឹងសេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះគេទេ។ ដូច្នេះហេតុអ្វីបានជាត្រូវខ្ជះខ្ជាយពេលវេលា ទៅលើការព្យាយាមដែលមិនបានផល? ប្រសិនបើអ្នកបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបង្ហាញគាត់ថា តើអ្នកមានសារៈសំខាន់ប៉ុណ្ណា។ ប៉ុន្តែនៅទីបញ្ចប់ វានៅតែមិនអាចទៅរួច។ គាត់មិនស្រឡាញ់អ្នកដូចដែលអ្នកចង់បានទេ។ គួរតែឈប់រំពឹងអ្វីដែលមិនអាចទៅរួច ព្រោះវានឹងធ្វើឲ្យអ្នករងទុក្ខ កាន់តែខ្លាំងឡើងទៅៗ។
២ កុំជាប់ក្នុងភាពសោកសៅយូរ រហូតភ្លេចថា នៅមានក្ដីស្រឡាញ់ដ៏ល្អកំពុងរង់ចាំ
នៅពេលដែលដឹងថា ម្ខាងទៀតមិនបានស្រលាញ់អ្នកទេ អ្នកអាចបណ្ដោយឲ្យខ្លួនឯងធ្លាក់ក្នុងភាពសោកសៅ ហើយយំដោយមិនខ្វល់ពីអ្វីទាំងអស់។ ប៉ុន្តែភាពសោកសៅ ការយំយែក មិនគួរយូរពេក រហូតភ្លេចខ្លួននោះទេ។ អ្នកអាចសោកស្តាយវាបាន ប៉ុន្តែមិនមែនមានន័យថា ត្រូវធ្វើឲ្យជីវិតខូចខាត រហូតភ្លេចមើលមនុស្សល្អៗដែលបម្រុងដើរចូលមកជីវិតអ្នកឡើយ។ មានមនុស្សដែលត្រៀមខ្លួនផ្ដល់ក្ដីស្រលាញ់ដល់អ្នក ហើយមិនចាំបាច់ព្យាយាម គ្រាន់តែពេលនេះ វាមិនមែនជាពេលវេលាសម្រាប់យើងនិងគេប៉ុណ្ណោះ។
៣ ក្រោកឡើង ហើយចាប់ផ្ដើមជីវិតថ្មី
នៅពេលដែលអ្នកចង់រួចផុតពីទុក្ខ អ្នកគួរតែក្រោកឡើងហើយប្រយុទ្ធនឹងជីវិតនេះបន្តទៅមុខទៀត។ បន្ទាប់មកបង្វែរទំនាក់ទំនងដែលមិនអាចទៅរួច។ កុំទុកពេលឲ្យពេលវេលានោះខ្ជះខ្ជាយ ចូររស់នៅដោយសុភមង្គលផ្ទាល់ខ្លួនរបស់អ្នកហើយចាប់ផ្ដើមជីវិតថ្មី។ សំខាន់នៅពេលធ្វើការសម្រេចចិត្ត កុំមើលទៅក្រោយ ព្រោះវាអាចធ្វើឲ្យបេះដូងរបស់អ្នកលោតញាប់។ ដូច្នេះត្រូវរឹងមាំ ហើយទន្ទេញថា ខ្ញុំអាចសប្បាយចិត្តដោយខ្លួនឯង ដោយគ្មានគេបាន។

ទំនាក់ទំនងស្នេហាតែម្ខាង វាជាស្នេហាដែលធ្វើឲ្យគ្រប់មនុស្សដែលចង់សាករសជាតិនេះ តែងទទួលបានការឈឺចាប់និងរងទុក្ខ។ ប៉ុន្តែមិនថាអ្នកជួបស្នេហាប្រភេទណា ចូរប្រែក្លាយទុក្ខសោកទៅជាថាមពល ដើម្បីផ្លាស់ប្តូរខ្លួនឯងឲ្យកាន់តែប្រសើរឡើង។ កុំបន្ទោសអ្នកណា ឬខ្លួនឯង ថាមកពីបែបនេះបែបនោះ តែត្រូវលើកទឹកចិត្តខ្លួនឯងវិញ។ ប្រសិនបើអ្នកចង់បានមនុស្សល្អៗចូលមកជីវិត អ្នកក៏ត្រូវរៀនស្រឡាញ់មើលថែខ្លួនឯង និងឲ្យតម្លៃខ្លួនឯងមុន មិនមែនបន្ទាបកាយរហ័សជាងមាត់នោះទេ។ អ្វីដែលបានដោយងាយ វាក៏របូតទៅងាយ សូមចងចាំទុក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុផល ៥ យ៉ាង បង្ហាញថា អ្នកនិងដៃគូ មិនអាចសាងអនាគតរួមគ្នាបានទេ
ចុចអាន៖ចរិតលក្ខណៈ ៥ យ៉ាង របស់គូស្នេហ៍ ដែលបញ្ចាក់ថា គាត់ស្រលាញ់អ្នកស្មោះខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


