Connect with us

ព័ត៌មានអន្ដរជាតិ

ផ្សារទំនើបអ៊ុយក្រែន មានមនុស្ស ១០០០នាក់ រងការវាយប្រហារដោយមីស៊ីលរុស្ស៊ី ខណៈ G7 ថ្កោលទោសខ្លាំងៗ

បានផុស

នៅ

មនុស្សចំនួន១៦នាក់បានស្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីល លើផ្សារទំនើបមួយក្នុងទីក្រុង Kremenchuk របស់ប្រទេសអ៊ុយក្រែន ដែលមានចម្ងាយប្រហែល ១៣០គីឡូម៉ែត្រពីតំបន់ដែលគ្រប់គ្រងដោយ រុស្ស៊ី។

លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា ជនស៊ីវិលប្រហែល ១០០០ នាក់ត្រូវបានគេប៉ាន់ប្រមាណថា ស្ថិតនៅខាងក្នុងផ្សារទំនើបដ៏មមាញឹក ខណៈពេលមានការវាយប្រហារនៅម៉ោងប្រហែល ១៥:៥០ (ម៉ោងនៅអ៊ុយក្រែន)។

មនុស្សចំនួន៥៩នាក់ក៏រងរបួសផងដែរក្នុងការវាយប្រហារ ហើយមានការភ័យខ្លាចថា ចំនួនអ្នកស្លាប់នឹងបន្តកើនឡើង។

ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងមិនទាន់ឆ្លើយតបចំពោះរឿងនេះទេ។

មេដឹកនាំនៃក្រុមប្រទេសអ្នកមានបំផុត G7 ដែលកំពុងជួបប្រជុំនៅប្រទេសអាល្លឺម៉ង់ បានថ្កោលទោសការវាយប្រហារនេះថា “គួរឲ្យស្អប់ខ្ពើមបំផុត”។

មេដឹកនាំ G7 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា “ការវាយប្រហារមិនរើសមុខលើជនស៊ីវិលស្លូតត្រង់ គឺជាឧក្រិដ្ឋកម្មសង្គ្រាម”។

សេវាសង្គ្រោះបន្ទាន់រដ្ឋ អ៊ុយក្រែន ដែលបានផ្តល់ព័ត៌មានថ្មីៗអំពីចំនួនអ្នកស្លាប់ និងរបួស បាននិយាយថា អង្គភាពចំនួន ៥៧ បានចូលរួមក្នុងការពន្លត់អគ្គិភ័យ។

យោងតាមបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន, ផ្សារទំនើបនេះ ត្រូវបានវាយប្រហារដោយមីស៊ីល Kh-22 ដែលបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយធុន Tu-22M3។

គួរបញ្ជាក់ថា ទីក្រុង Kremenchuk ក្នុងខេត្ត Poltava គឺជាទីក្រុងឧស្សាហកម្មធំបំផុតមួយរបស់ប្រទេសអ៊ុយក្រែន ដែលមានប្រជាជនជិត ២២០ ០០០នាក់នៅក្នុងជំរឿនឆ្នាំ ២០២១។

នេះមិនមែនជាលើកទីមួយទេ ដែលទីក្រុងត្រូវបានវាយប្រហារដោយមីស៊ីល។ មានការវាយប្រហារមួយលើកនៅក្នុងខែមេសា និងកាលពី ១០ថ្ងៃមុននៅឯរោងចក្រចម្រាញ់ប្រេង ក្បែរនោះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លើកដំបូងហើយ! អ៊ុយក្រែន ប្រើរ៉ុកកែតផ្តល់ដោយអាមេរិក បាញ់សម្លាប់កងទ័ពរុស្ស៊ី រាប់សិបនាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា១១ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១៤ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម