សុខភាព
ជំងឺអុតស្វាកំពុងវាយលុកខ្លាំង WHO ណែនាំចំណុចសំខាន់ៗ ដើម្បីកាត់បន្ថយការឆ្លង (មានវីដេអូ)
ស្របពេលដែលករណីជំងឺអុតស្វាកំពុងកើនឡើងជាសកល អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យក្រុមមនុស្សដែលងាយរងគ្រោះបំផុតដោយសារវីរុសនេះ គឺក្រុមបុរសដែលរួមភេទជាមួយបុរសដូចគ្នា ត្រូវកំណត់ដៃគូផ្លូវភេទរបស់ពួកគេ។

ប្រមុខ WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានថា វិធីល្អបំផុតដើម្បីការពារប្រឆាំងនឹងការឆ្លងគឺ កាត់បន្ថយហានិភ័យនៃការប៉ះពាល់។
លោកបាននិយាយកាលពីថ្ងៃពុធថា “សម្រាប់បុរសដែលរួមភេទជាមួយបុរសដូចគ្នា នាពេលនេះត្រូវកាត់បន្ថយចំនួនដៃគូរួមភេទរបស់អ្នក ពិចារណាឡើងវិញអំពីការរួមភេទជាមួយដៃគូថ្មី និងការផ្លាស់ប្តូរព័ត៌មានលម្អិតទំនាក់ទំនងជាមួយដៃគូថ្មី ដើម្បីអនុញ្ញាតឲ្យមានការតាមដានប្រសិនបើចាំបាច់”។

ការកើនឡើងនៃករណីឆ្លងមេរោគអុតស្វា ត្រូវបានគេរាយការណ៍ចាប់តាំងពីដើមខែឧសភា ខាងក្រៅបណ្តាប្រទេសនៅតំបន់អាហ្វ្រិកខាងលិច និងកណ្តាល។
លោក Tedros បាននិយាយថា ការឆ្លងជំងឺអុតស្វាជាង ១៨ ០០០ករណី ត្រូវបានរាយការណ៍ទៅ WHO ពីប្រទេសចំនួន៧៨ ដោយក្នុងនោះ ៧០%នៃករណីឆ្លង ត្រូវបានរាយការណ៍នៅក្នុងទ្វីបអឺរ៉ុប និង ២៥%នៅអាមេរិក។

លោកបន្ថែមថា ការស្លាប់មនុស្សចំនួន៥នាក់ត្រូវបានរាយការណ៍ ចាប់តាំងពីខែឧសភាមក ហើយប្រហែល១០%នៃអ្នកឆ្លង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថា ប្រហែល ៩៨%នៃករណីឆ្លង គឺបានកើតឡើងចំពោះបុរសដែលរួមភេទជាមួយបុរសដូចគ្នា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ តើអ្នកបានដឹងអ្វីខ្លះហើយ ពីជំងឺអុតស្វា ដែល WHO ប្រកាសជា ភាពអាសន្នសុខភាពសកល?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


