សុខភាព
អាហារ ៧ ប្រភេទ មនុស្សប្រតិកម្មអាឡ័កស៊ី អាចទទួលទានដោយសុវត្ថិភាព
មនុស្សរាប់លាននាក់កំពុងមានប្រតិកម្ម ទៅនឹងអាហារដែលខ្លួនចូលចិត្ត ប៉ុន្តែសំណាងល្អពឹងលើភាពវៃឆ្លាតរបស់មនុស្សទើបឥលូវមានការច្នៃប្រឌិតខ្ពស់ក្នុងការជំនួសអាហារអាឡ័កស៊ី ដោយអាហារសុវត្ថិភាពដោយជោគជ័យ។ គ្រឿងផ្សំដែលមានវត្តមានក្នុងការជំនួសភាគច្រើន ជាសណ្ដែកនិងផ្សិត ខាងក្រោមនេះជាអាហារជំនួស ៧ប្រភេទគេនិយមធ្វើសព្វថ្ងៃ៖
១. ស៊ុត

សម្រាប់ការជំនួសស៊ុតម្តងម្កាលពេលដុតនំ អ្នកអាចប្រើ ស៊ុត flax ដោយគ្រាន់តែលាយ ground flaxseed មួយស្លាបព្រាបាយជាមួយទឹកបីស្លាបព្រាបាយរួចទុកចោល១៥នាទី ចាំយកមកប្រើប្រាស់។ ចំណែកឯប្រភេទស៊ុតជំនួសសម្រាប់ការញ៉ាំតែម្ដងនោះគេធ្វើពី សណ្ដែកខៀវ ដែលយើងយកមកធ្វើបង្អែមរាល់ដងនោះឯង។
២. ស្រូវសាលី
ដោយសារតែជាតិស្អិត (gluten)គឺជាប្រូតេអ៊ីននៅក្នុងស្រូវសាលី ធ្វើឲ្យផលិតផល Gluten-free ក៏គ្មានស្រូវសាលីដែរ។ ដូច្នេះមុននឹងទទួលទានអ្នកគួរតែមើលគ្រឿងផ្សំជាមុនសិនសឹមបរិភោគដូចជា នំប៉័ង ទឹកស៊ីអ៊ីវជាដើម។
៣. ទឹកដោះគោ

ប្រតិកម្មអាឡ័កស៊ីនឹងទឹកដោះគោបណ្ដាលមកពីប្រូតេអ៊ីននៅក្នុងទឹកដោះថនិកសត្វ វិធីដ៏ងាយស្រួលគឺប្ដូរមកប្រើទឹកដោះរុក្ខជាតិវិញដូចជាទឹកសណ្ដែក ទឹកដោះnut ជាការស្រេច។
៤. សណ្ដែកសៀង
អ្នកអាចជ្រើសរើសទឹកស៊ីអ៊ីវធ្វើពីដូង (coconut aminos) ជំនួសទឹកស៊ីអ៊ីវធម្មតាបាន ដោយសារតែវាចម្រាញ់ចេញពីដើមដូងធ្វើឲ្យវាមានរសជាតិក្រាស់ ផ្អែម មិនសូវប្រៃដូចទឹកស៊ីអ៊ីវទេ។
៥. គ្រាប់ធញ្ញជាតិ
ជាទូទៅគ្រាប់ផ្កាឈូករ័ត្ន សណ្ដែកដី និងអាល់មុនជាគ្រាប់សម្បូរអ្នកអាឡ័ស៊ី យើងអាចប្រើគ្រាប់សណ្ដែកបារាំង (pea) ឬគ្រាប់សណ្ដែក (chickpea) ជំនួសវិញបាន។
៦. អាហារសមុទ្រ
បច្ចុប្បន្នយើងមានអាហារបួសជំនួសសាច់គឺគេអាចយករុក្ខជាតិមកធ្វើឲ្យដូចសាច់ ជាក់ស្ដែងសាច់ត្រី ត្រីសាល់មុន គេជំនួសដោយការច្នៃសណ្ដែកនិងរុក្ខជាតិផ្សេងៗ។
៧. សូកូឡា

ដោយសារតែសូកូឡាទូទៅជាផលិតផលទឹកដោះគោផ្ទុកគ្រាប់ធញ្ញជាតិ ទើបមនុស្សមួយចំនួនមិនអាចញ៉ាំវាបាន។ ប៉ុន្តែបច្ចុប្បន្នមានសូកូឡាម៉ាកល្បីៗមួយចំនួនធ្វើឡើងសម្រាប់អ្នកអាឡ័កស៊ីហើយ យើងអាចរកវាឃើញនៅតាមផ្សារទំនើប។
សូមបញ្ជាក់ដែរថា អាហារជំនួសទាំងអស់អាចជំនួសបានតែរសជាតិនិងលក្ខណៈសាច់មួយភាគធំតែប៉ុណ្ណោះ វាមិនអាចដូច១០០% សូម្បីតែសារធាតុចិញ្ចឹមក៏មិនដូចគ្នាដែរ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ផ្លាស់ប្ដូរទម្លាប់មកញ៉ាំអាហារ ៧ មុខនេះ ជួយបង្កើនអ័រម៉ូនរីករាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


