KPT+
ចែកគ្នាដឹង! តិចនិកជ្រើសរើសគ្រឿងសម្អាង កុំឲ្យប៉ះផលិតផលមានអាសបេស្តុស
អាសបេស្តុស (Asbestos) ជាសារធាតុដែលអាចបង្កឱ្យយើងកើតជំងឺមហារីក ហើយថ្មីៗនេះ ផលិតផលម្សៅលាបទារក និងកុមារ ១២ ប្រភេទ ត្រូវបានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ប្រកាសថាមានផ្ទុកសារធាតុនេះ។ តើគ្នាយើងដឹងទេសារធាតុនេះក៏អាចមានក្នុងផលិតផលដែលស្រីៗប្រើប្រាស់រាល់ថ្ងៃដែរ។ តើអាសបេស្តុសមានក្នុងផលិតផលអ្វីខ្លះ? យើងធ្វើម៉េចដឹងថា ផលិតណាមួយមានផ្ទុកអាសបេស្តុស និងគួរចៀសវាងរបៀបណា?

តាមការស្រាវជ្រាវបានឱ្យដឹងថា ក្រៅពីម្សៅលាបទារក និងកុមារ អាសបេស្តុសក៏មាននៅក្នុងគ្រឿងផាត់មុខដូចជា ម្សៅទ្រនាប់ ម្សៅផាត់មុខ ម្សៅផាត់ថ្ពាល់ និងម្សៅផាត់ភ្នែកមួយចំនួនដែរ។
១. ហេតុអ្វីបានជាអាសបេស្តុសមាននៅក្នុងគ្រឿងសម្អាង?
អាសបេស្តុសអាចមាននៅក្នុងគ្រឿងសម្អាងដូចបានលើកឡើងខាងលើដោយសារគ្រឿងសម្អាងទំាងនេះមានផ្ទុកសារធាតុ Talc (Talcum) ដែលជាធាតុផ្សំជួយឱ្យគ្រឿងសម្អាងមានពណ៌ស្រាល ម៉ដ្តទន់រលោង ហើយអាចជួយស្រូបសំណើម ឬញើស។
តួយ៉ាង សារធាតុ Talc ត្រូវបានប្រើជាធាតុផ្សំនៅក្នុងម្សៅផាត់មុខដែលយើងផាត់លើម្សៅទ្រនាប់ដើម្បីជួយឱ្យម្សៅទ្រនាប់នៅជាប់បានយូរ និងធ្វើមុខយើងស្ងួតរបៀបធម្មជាតិ និងមិនមើលទៅមានជាតិប្រេង ឬខ្លាញ់។
Talc និងអាសបេស្តុស (asbestos) ជាសារធាតុរ៉ែដែលនៅស្រទាប់ជាប់គ្នា ដូច្នេះក្នុងដំណើរការជីកយករ៉ែ Talc សារធាតុអាសបេស្តុសងាយនឹងជាប់ចូលជាមួយសារធាតុ Talc ណាស់ដែលធ្វើឱ្យ Talc មានផ្ទុកអាសបេស្តុស។
២. អាសបេស្តុសក្នុងគ្រឿងសម្អាងបង្កឱ្យយើងគ្រោះថ្នាក់ដូម្តេច?
ដោយសារយើងប្រើគ្រឿងសម្អាងនៅលើផ្ទៃមុខ ដូច្នេះសារធាតុអាសបេស្តុសងាយនឹងចូលក្នុងខ្លួនយើងតាមរយៈច្រមុះ និងមាត់ណាស់ព្រោះជាប់នៅក្នុង Talc ដែលជាភាគល្អិតតូចៗ។ នៅពេលអាសបេស្តុសចូលក្នុងខ្លួនយើង សារធាតុនេះនឹងជាប់នៅក្នុងស្រទាប់សួត ឬពោះ ហើយអាចធ្វើឱ្យជាលិការសួត ឬពោះរលាក។ យូរៗទៅជាលិការសួត ឬពោះនឹងមានស្លាកស្នាម ហើយវិវត្តទៅជាជំងឺមហារីក។
យើងមិនអាចដឹងថា ផលិតផលគ្រឿងសម្អាងណាមាន ឬគ្មានផ្ទុកសារធាតុអាសបេស្តុសទេ។ ដូចនេះយើងត្រូវពិនិត្យឱ្យបានច្បាស់លាស់ មុននឹងទិញគ្រឿងសម្អាងប្រភេទណាមួយ។

ដើម្បីចៀសវាងសារធាតុអាសបេស្តុស យើងគួរជ្រើសរើសគ្រឿងសម្អាងដែលគ្មានសារធាតុ Talc (Talcum) ឬមានសារធាតុ Talc តែមានពាក្យថា Asbestos Free មានន័យថា អត់មានសារធាតុអាសបេស្តុស ឬត្រូវបានចំរាញយកសារធាតុអាសបេស្តុសចេញពីធាតុផ្សំ Talc រួចហើយ។ មួយវិញទៀត យើងក៏អាចជ្រើសរើសកូល័រផាត់ថ្ពាល់ និងផាត់ភ្នែកជាប្រភេទសាច់គ្រីមជំនួសឱ្យប្រភេទសាច់ម្សៅក៏បាន៕
ចុចអាន៖គ្រាន់តែគេងពេលយប់ ក៏ជួយស្បែកឲ្យស្រស់ស្អាត ក្មេងជាងវ័យ បើដឹងល្បិចទាំង ៦ នេះ
ចុចអាន៖បើមិនចង់ខូចមុខ កុំប្រើគ្រឿងសម្អាងដែលផ្ទុកគ្រឿងផ្សំ ៦ នេះ ជាមួយគ្នាឲ្យសោះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល