ព័ត៌មានអន្ដរជាតិ
មនុស្ស១០នាក់ត្រូវសម្លាប់ និង១៥នាក់រងរបួស ក្នុងហេតុការណ៍ចាក់ប្រហារ នៅ កាណាដា (មានវីដេអូ)
មនុស្សយ៉ាងតិច១០នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ចាក់ប្រហារដ៏រង្គាលមួយនៅខេត្ត Saskatchewan ភាគកណ្តាលប្រទេស កាណាដា។

ជនរងគ្រោះ ត្រូវបានគេឃើញនៅទីតាំងចំនួន១៣ ផ្សេងគ្នា។
ជនសង្ស័យពីរនាក់ត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណគឺមានឈ្មោះ Damien Sanderson អាយុ ៣១ ឆ្នាំនិង Myles Sanderson អាយុ ៣០ ឆ្នាំ ហើយពេលនេះ កំពុងរត់គេចខ្លួន ខណៈប៉ូលិសព្រមានថា ពួកគេមានអាវុធ ហើយប្រាប់ឲ្យប្រជាពលរដ្ឋប្រយ័ត្នគ្រោះថ្នាក់។

នៅឯសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃអាទិត្យ មេប៉ូលិសខេត្ត Saskatchewan លោកស្រី Rhonda Blackmore បានព្រមានថា អាចមានអ្នករងរបួសបន្ថែមទៀត។

ស្របពេលជាមួយគ្នានោះ ខេត្តទាំងមូល ក៏បានប្រកាសអាសន្នផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ គេមិនទាន់ដឹងអំពីមូលហេតុនៃការវាយប្រហារនេះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កាណាដា នឹងអនុម័តច្បាប់ហាមប្រើ-ទិញ-លក់ កាំភ្លើងខ្លី រួមទាំងកាំភ្លើងជ័រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


