ព័ត៌មានជាតិ
លោក ហេង រតនា៖ ជំនឿខុសគោលដៅ ក្លាយជាវិបត្តិសង្គម នាំគ្រោះដល់ជាតិ បើគ្មានវិធានការ ទាន់ពេលវេលា
នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ CMAC លោក ហេង រតនា កាលពីថ្ងៃពុធ បានក្រើនរំលឹកថា ការសាបព្រោះវប្បធម៌ សីលធម៌ និងជំនឿខុសគោលដៅ ដេីម្បីផ្លាស់ប្តូរឥរិយាបថ និងសណ្តាប់ធ្នាប់សង្គម អាចនឹងក្លាយជាវិបត្តិដល់សង្គមជាតិ ប្រសិនបើគ្មានវិធានការទប់ស្កាត់ទាន់ពេលវេលាទេនោះ។

លោក ហេង រតនា ក្រើនរំលឹកបែបនេះ បន្ទាប់ពីលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានគៀរគរប្រមូលផ្ដុំសមាជិករបស់ខ្លួននៅជើងភ្នំគូលែន ក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយ លោក ខឹម វាសនា ប្រកាសថា នឹងមានគ្រោះទឹកជំនន់ជន់លិចផែនដី តាមពុទ្ធទំនាយ។ ទន្ទឹមគ្នានេះ លោកក៏តាំងខ្លួនឯងជាព្រះព្រហ្មមកជួយសង្គ្រោះមនុស្សលោក រហូតធ្វើឲ្យពលរដ្ឋមួយចំនួន ជាពិសេស យុវជនសម្រេចចាកចោលគ្រួសារ ឪពុកម្ដាយ មកសម្ងំនៅជាមួយលោក ខឹម វាសនា បើទោះបីជាក្រុមគ្រួសារ ខំសំពះអង្វរឲ្យត្រឡប់ទៅផ្ទះវិញយ៉ាងណាក៏ ដោយ។

ដោយមើលឃើញសកម្មភាពនេះ លោក ហេង រតនា បានរៀបរាប់ដូច្នេះថា៖ « ការចាប់ផ្តេីមសាបព្រោះដោយមេដឹកនាំម្នាក់ ហើយមានមនុស្សមួយក្រុមតូច នឹងបន្តរាលដាលដល់ហ្វូងមនុស្សដ៏ច្រេីន រហូតមិនអាចគិតស្មានដល់បែបនេះ ប្រសិនជាគ្មានវិធានការមួយសមស្រប និងទាន់ពេលវេលាទេនោះ វាក៏អាចក្លាយជាវិបត្តិសង្គមមួយដ៍ធ្ងន់ធ្ងរ»។ លោក បញ្ជាក់ថា ទង្វេីស្អប់ខ្ពេីមឪពុកម្តាយ និងសង្គមជាតិខ្លួនឯងនេះ វាបានកេីតឡេីងពិតប្រាកដហើយនៅក្នុងសង្គមខ្មែរតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ។

លោក រំលឹកថា នៅតែចងចាំទង្វេីឃាតករសម្លាប់ជាតិសាសន៍ឯងដ៍មហាឃោរឃៅ និងរលឹកនឹកលឺសម្រែកជីដូនជីតា ឪពុកម្តាយ បងប្អូនខ្លះត្រូវបានកាប់សម្លាប់ដោយបងប្អូនកូនចៅរបស់ខ្លួនឯងផ្ទាល់យ៉ាងព្រៃផ្សៃដោយសារពួកមេដឹកនាំខ្មែរក្រហម តាមរយៈបានបណ្តុះបណ្តាលអប់រំសាបព្រោះវប្បធម៌តស៊ូវណ្ណៈ បណ្ដុះគំនិតឲ្យស្អប់ខ្ពេីមក្រុមសក្តិភូមិ ក្រុមអ្នកមានទ្រព្យស្ដុកស្ដម្ភ មន្ត្រីរាជការ និងឲ្យស្អប់ខ្ពេីមជំនឿសាសនា ជាដើម។
លោក សង្កត់ធ្ងន់ថា តាមរយៈទង្វើទាំងអស់នេះហើយ បាននាំឲ្យកម្ពុជាធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ ដោយប្រជាពលរដ្ឋខែ្មរជាង ៣លាននាក់បានស្លាប់ ហើយសង្គមជាតិទាំងមូលត្រូវបានកម្ទេចដល់ឫសគល់ បង្កក្ដីវិនាសព្រាត់ប្រាស់ក្រុមគ្រួសារ ត្រឹមតែរយ:ពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃប៉ុណ្ណោះ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


