ព័ត៌មានជាតិ
ម្ដាយគ្រប់រូបគួរប្រុងប្រយ័ត្ន !រវល់លេងទូរស័ព្ទភ្លេចមើលកូន លង់ទឹកធុងក្នុងបន្ទប់ទឹកស្លាប់បាត់
ក្មេងស្រីតូចទើបតែអាយុ១ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយដាំក្បាលចូលក្នុងធុងដាក់ទឹក ក្នុងបន្ទប់ទឹក ខណៈដែលស្ត្រីជាម្ដាយរវល់លេងទូរស័ព្ទភ្លេចខ្លួន ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ វ៉ៅ ស្រីនីត អាយុ១ឆ្នាំ មានម្ដាយឈ្មោះ ណុប គន្ធា ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ។
តាមការបញ្ជាក់ពីស្ត្រីជាម្ដាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនកំពុងចុចទូរស័ព្ទលេងនៅមុខបន្ទប់ ដោយកូនស្រីរបស់គាត់និងក្មេងៗដទៃទៀត លេងក្នុងបន្ទប់ ហើយក្រោយមកក្មេងៗដែលលេងជាមួយនោះ បាននាំគ្នាទៅផ្ទះវិញអស់ ដោយនៅតែកូនរបស់គាត់លេងតែម្នាក់ឯង។

ប្រភពដែលបានបន្តឲ្យដឹងទៀតថា ខណៈពេលដែលក្មេងៗលេងជាមួយកូនទៅផ្ទះអស់ ខ្លួនជាម្ដាយភ្លេចខ្លួនពុំបានចាប់អារម្មណ៍មើលកូនឡើយ ដោយបានលេងទូរស័ព្ទបន្តទៀត ។ លុះក្រោយមកទើបនឹកឃើញកូន ពេលទៅរកមើល ឃើញកូនដាំក្បាលចុះក្រោមចូលក្នុងធុងទឹក ដែលនៅក្នុងបន្ទប់ទឹក ដែលមានជម្រៅត្រឹមតែប្រមាណ២ទៅ៣តឹកប៉ុណណោះ ។
ក្រោយពីឃើញបែបនេះ ម្ដាយក៏បាននាំកូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះប៉ុន្តែពេលទៅដល់គ្រូពេទ្យបានប្រាប់ថា កូនស្លាប់ហើយ ទើបដឹកកូនត្រឡប់ទៅផ្ទះវិញនិងរាយការណ៍ជូននគរបាលមូលដ្ឋានឲ្យចុះទៅពិនិត្យមើលតែម្ដង៕
អត្ថបទ ៖ សុខុម

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


