KPT+
រឿងក្ដីដ៏រន្ធត់ចំនួន ៥ ប្រភេទ បន្សល់ដល់បច្ចុប្បន្នមិនទាន់ដោះស្រាយចេញ
និយាយអំពីរឿងស៊ើបអង្កេត មនុស្សមួយចំនួនចូលចិត្តតាមដានណាស់ ប្រសិនបើជារឿងពិតទៀត រឹតតែអង្គុយដាំស្ពៃវែកញែកលុះក្ស័យ។ ប៉ុន្តែរឿងខាងក្រោមនេះ សុទ្ធសឹងតែជារឿងពិតទាំងអស់ ដែលប៉ូលិសមិនទាន់អាចដោះស្រាយចប់ចុងចប់ដើម ខណៈមនុស្សសាហាវទាំងនោះ មិនទាន់ចាប់ខ្លួនបាននៅឡើយទេ៖
១. ឃាតកតារានិករ (THE ZODIAC KILLER)

ពីឆ្នាំ១៩៦៨ដល់១៩៦៩ គាត់បានសម្លាប់មនុស្សនៅសាន់ហ្វ្រាន់ស៊ីស្កូ និងចំអកឱ្យប៉ូលិសជារឿយៗ ។ ឃាតករូបនេះជាជនជាតិស្បែកស មានកម្ពស់ប្រហែល១,៧០ម៉ែត្រ ធ្លាប់សម្លាប់មនុស្សអស់យ៉ាងហោច ៣៧នាក់។ គាត់ចូលចិត្តបន្សល់ទុកនូវភស្តុតាងឥតបានការឲ្យប៉ូលីសណាស់។
២. រឿងក្ដី ថារ៉ា ខាលីកូ (THE TARA CALICO CASE)

ថារ៉ាជានារីដ៏សកម្មក្នុងសង្គមមួយរូប នាងធ្វើការនៅធនាគារនិងកំពុងសិក្សាខាងចិត្តសាស្ត្រផងដែរ។ នាវេលាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៨៨ ក្នុងប្រទេសម៉ិចស៊ិក ថារ៉ាមានគម្រោងថានឹងទៅលេងវាយកូនប៉ាល់ ហើយផ្ដាំម្ដាយនាងឲ្យទៅតាមនាងផង ក្រែងបែកកង់តាមផ្លូវ ជាអកុសលនាងក៏បាត់ខ្លួនទៅ។ មួយឆ្នាំក្រោយមក គេរកឃើញរូបថតមួយសន្លឹកខាងលើនៅកន្លែងចំណតខាងក្រៅហាងលក់អាហារ Junior ក្នុងរដ្ឋផ្លរីដា។ ក្មេងប្រុសនោះក៏ជាជនរងគ្រោះដែលបាត់ខ្លួននៅតំបន់ដូចគ្នានឹងថារ៉ាដែរ ម្ដាយថារ៉ាមិនជឿថានោះជាកូនស្រីរបស់គាត់ទេ ប៉ុន្តែនារីក្នុងរូបមានស្នាមដូចនាងណាស់ដោយសារតែភស្តុតាងមិនគ្រប់គ្រាន់ គេក៏បោះចោលរូបនោះទៅ។ រហូតមកដល់ឆ្នាំ ១៩៩០ សាកសពក្មេងប្រុសខាងលើក៏ត្រូវគេប្រទះឃើញនៅភ្នំ Zuni គេសន្មត់ថា ពួកគេទាំងពីរត្រូវសម្លាប់នៅក្នុងប្រទេសម៉ិចស៊ិក មិនមែនរដ្ឋផ្លរីដាទេ។ មកទល់បច្ចុប្បន្ន ម្ដាយឪពុកថារ៉ាបានលាចាកលោក ទាំងមិនទាន់រកឃាតកឃើញ។
៣. ជើងខ្មោចអាថ៌កំបាំង

ក្នុងឆ្នាំ២០០៧ មានក្មេងស្រីម្នាក់រកឃើញស្បែកជើងប៉ាតាមួយតាមឆ្នេរ British កូឡុំបៀរ ហើយនៅក្នុងស្រោមជើងក្នុងស្បែកជើងនោះគឺមានជើងមនុស្ស តាំងពីពេលនោះមក គេតែងប្រទះឃើញមានជើងមនុស្សជាច្រើនមកទើរតាមឆ្នេរ។ យ៉ាងណាក្ដី គេនៅតែមិនទាន់អាចសន្មត់ថាជាជើងនរណាមកពីណានៅឡើយទេ។ ក្រោយមកទៀត ប៉ូលិសបានធ្វើការស្រាវជ្រាវ រហូតដឹងអត្តសញ្ញាណម្ចាស់ជើងបីនាក់ ដែលស្លាប់ដោយសារការធ្វើអត្តឃាត។
៤. សាកសពក្មេងប្រុសក្នុងប្រអប់

នៅឆ្នាំ១៩៥៧ ក្នុងទីក្រុង Philadelphia សាកសពក្មេងប្រុសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវប្រទះឃើញដោយអ្នកប្រមាញ់សត្វ ក្មេងនោះមានអាយុប្រហែល៦ឆ្នាំ ខ្លួនប្រាណអាក្រាតរបស់គាត់ពោរពេញដោយស្នាមជាំ គេសន្និដ្ឋានថាគាត់ស្លាប់ដោយសារការវាយសម្លាប់ត្រង់ក្បាល។ កាលណោះ អ្នកប្រមាញ់សត្វមិនហ៊ានប្ដឹងប៉ូលីសទេ ព្រោះគាត់ប្រមាញ់សត្វខុសច្បាប់ ពីរថ្ងៃក្រោយ ទើបមានសិស្សសាលាម្នាក់មកប្ដឹងហើយប៉ូលិសដាក់ឈ្មោះឲ្យរឿងក្ដីនេះថា “America’s Unknown Child” មានន័យថា ក្មេងប្រុសជនជាតិអាមេរិក ដែលមិនស្គាល់អត្តសញ្ញាណ។ លុះដល់ឆ្នាំ ២០០៣ គេបើកកកាយរឿងក្ដីនេះម្ដងទៀត មានស្ត្រីម្នាក់មកសារភាពថា ម្ដាយគាត់បានទិញកូនប្រុសនោះក្នុងឆ្នាំ១៩៥៤ ហើយសម្លាប់កូននោះចោលដោយសារកំហឹង។ ប៉ុន្តែរឿងក្ដីនៅតែបិទដដែល ព្រោះស្ត្រីនោះមានសភាពមិនប្រក្រតី។
៥. នាវាខ្មោច (THE SS OURANG MEDAN)

នៅឆ្នាំ១៩៤៧ នាវាអាមេរិកមួយឈ្មោះ “ផ្កាយប្រាក់” បានជួបប្រទះនឹងទិដ្ឋភាពដ៏រន្ធត់មួយ នាវានោះរាយប៉ាយដោយសាកសពរបស់ជនជាតិហូឡង់ មុខរបស់ពួកគេដូចបានឃើញអ្វីមួយយ៉ាងសាហាវមុនពេលស្លាប់ សូម្បីតែឆ្កែក៏ងាប់ដែរ ចំណែកឯសាកសពរបស់មេនាវា ត្រូវគេរកឃើញនៅលើស្ពាន។ នាវាផ្កាយប្រាក់ក៏សម្រេចចិត្តអូសទាញនាវាខ្មោចនោះមកកំពង់ផែជាមួយ ពេលនោះមានអព្ភូតហេតុដ៏ចម្លែកកើតឡើយ។ នាវាខ្មោចក៏ផ្ទុះរួចលិចចូលក្នុងទឹកដូចបំបិទអាថ៌កំបាំងអ្វីមួយ ចំណុចនេះហើយធ្វើឲ្យមនុស្សមួយចំនួនគិតថាវាជារឿងផ្លូវងងឹត៕
ប្រែសម្រួល៖ វារី
ចុចអាន៖Mary Ann Bevan ពីស្ត្រីស្រស់ស្អាតបំផុត ក្លាយជានារីសាច់ដុំមុខអាក្រក់
ចុចអាន៖កន្លែងទេសចរណ៍ ១០ កន្លែងលើពិភពលោក ល្បីព្រឺព្រួច និងរន្ធត់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


