កីឡា
គ្រូកម្ពុជា ចង់ឱ្យ U-17 អូស្ត្រាលី ភ្ញាក់ផ្អើលពីការលេងរបស់ក្រុមគោព្រៃជំទង់ ម្ដងទៀតក្នុងពាន AFC U-17
លោក Inoue Kazunori គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ ឆ្នាំ ចង់ឱ្យ U-17 អូស្ត្រាលី ភ្ញាក់ផ្អើលពីការលេងរបស់កូនក្រុមលោកជាថ្មីម្ដងទៀត ក្នុងពានចូលរួមប្រកួតវគ្គជម្រុះពានយុវជនអាស៊ីអាយុក្រោម ១៧ឆ្នាំ (AFC U-17 Asian Cup) នៅខែតុលានេះ។
និយាយដូច្នេះ គឺបន្ទាប់ពីក្រុមរបស់លោកធ្លាប់បានយកឈ្នះ អូស្ត្រាលី ម្ដងរួចមកហើយ កាលពីខែសីហា កន្លងទៅដោយលទ្ធផល ៤-២ ក្នុងពានរង្វាន់យុវជនអាស៊ានអាយុក្រោម ១៦ ឆ្នាំ (AFF U-16 Championship) នៅប្រទេសឥណ្ឌូណេស៊ី។
លោក Inoue Kazunori បានមានប្រសាសន៍ថា៖ «សម្រាប់ AFC U-17 នេះ គឺយើងចង់កែតម្រូវទៅលើតំបន់ប្រយុទ្ធ ចឹងហើយយើងបានផ្លាស់ប្ដូរកីឡាករមួយចំនួន ក៏ប៉ុន្តែកីឡាករដែលយើងយកមកគឺនៅតែមានបញ្ហាខ្វះខាតពាក់ព័ន្ធជាមួយនឹងការប្រយុទ្ធ និងការការពារនៅឡើយ អ្វីដែលយើងបន្ថែមគឺយើងចង់ឱ្យខាងអូស្ត្រាលី គេភ្ញាក់ផ្អើលការលេងរបស់យើង ព្រោះអូស្ត្រាលីគេធ្លាប់ប៉ះយើងម្ដងហើយ គឺក៏ដឹងពីការលេងរបស់យើងជាមួយនឹងក្រុមមុនដែរ។»
លោកក៏បាននិយាយពីក្រុម U-17 ចិនផងថា៖ «ខាងក្រុមចិនគេក៏បានសួរព័ត៌មានពីខាងខ្មែរយើងដែរ គឺកំពុងសិក្សាពីក្រុមរបស់យើងដែរ ដោយសារតែយើងធ្វើបានល្អនៅប្រកួត AFF U-16 អូស្ត្រាលី។»
ដោយឡែកសមាជិក U-17 កម្ពុជា កីឡាករ សុន ថាវីស៊ីវ បានលើកឡើងផងដែរថា៖ «ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនៅពេលដែលចូលរួមហ្វឹកហាត់ជាមួយនឹង U-17 ត្រៀមលេង AFC នៅប្រទេសអូស្ត្រាលី។ ខ្ញុំគិតថាក្រុមនៅពូលរបស់យើងគឺជាក្រុមដែលខ្លាំង ព្រោះយើងប៉ះចិន និងអូស្ត្រាលី ព្រោះថាសមត្ថភាពពួកគេ គេបានចូលលេងពាន World Cup U-17 រួចហើយ។ គោលដៅធំរបស់គ្រូនៅលើកនេះ គឺគាត់ចង់ឆ្លងផុតពូលនេះ។»
សូមបញ្ជាក់ថាពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៩ នៅខែតុលា ឆ្នាំ ២០២២ U-17 កម្ពុជា នឹងចូលរួមប្រកួតវគ្គជម្រុះពានយុវជនអាស៊ីអាយុក្រោម ១៧ ឆ្នាំ (AFC U-17 Asian Cup) នៅប្រទេសអូស្ត្រាលី។ កម្ពុជា ស្ថិតនៅពូល G ជាមួយម្ចាស់ផ្ទះទឹកដីកណ្ដាល អូស្ត្រាលី, ចិន និងកោះម៉ារីណាខាងជើង។
ឈុតនេះភាគច្រើនជាយុវជនដែលបានប្រកួតពានយុវជនអាស៊ីអាគ្នេយ៍ កាលពីខែសីហាកន្លងទៅ ដែលពេលនោះធ្វើបានល្អផងដែរ តាមរយៈការយកឈ្នះ U-16 អូស្ត្រាលី ៤-២ ដែលបន្តរួមពូលជាមួយគ្នាដល់ពានរង្វាន់ថ្មីមួយទៀតនេះ៕
អត្ថបទ៖ មន្នីរ័ត្ន
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


