Connect with us

ព័ត៌មានជាតិ

ថ្ងៃដំបូងនៃពិធីបុណ្យអុំទូកនៅខេត្តបាត់ដំបង មានភ្ញៀវទេសចរចូលរួមកំសាន្តជាង៦មុឺននាក់

បានផុស

នៅ

នៅក្នុងពិធីបុណ្យអុំទូកនាខេត្តបាត់ដំបង ក្នុងថ្ងៃដំបូង គឺមានចំនួនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងក្រុងបាត់ដំបង ដែល ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នេះ មានរហូតដល់ជាង៦មុឺននាក់ បន្ទាប់ពីមានការអាក់ខានរយ:ពេល២ឆ្នាំ ដោយ​សារជុំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា នៅថ្ងៃទី៩ និងទី១០ ខែតុលា ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំប្រារព្ធពិធីបុណ្យអុំទូក ដោយមានទូកចូលរួមចំនួន៣៥គូ និងមានកីឡាករ កីឡាការនីចូលរួមជាង ១.០០០ នាក់ ។

ក្រោយពីមានការអាក់ខានរយ:ពេល២ឆ្នាំផុតទៅ គេសង្គេតឃើញថា មនុស្សម្នាមកពីគ្រប់ទិសទីបានធ្វើដំណើរមកចូលរួមទស្សនា និងកម្សាន្តក្នុងពិធីនេះយ៉ាងច្រើនកុះករ ដោយសារតែក្រៅពីកម្មវិធីបុណ្យអុំទូក រដ្ឋបាលខេត្តបានរៀបចំអោយមានស្តង់លក់ទំនិញគ្រប់ប្រភេទ ព្រមទាំងមានក្រុមតន្ត្រីប្រគុំកំដរនៅសួននាគបាញ់ទឹកផងដែរ។

យោងតាមរបាយរបស់លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរខេត្តបានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរសរុបដែលចូលមកកម្សាន្តនៅថ្ងៃដំបូងមានចំនួន៦១.២៧៨ នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៦១.១៨៩ នាក់ និងភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង)មានចំនួន៨៩នាក់ ដែលចំនួននេះ គឺជាមោទនភាពយ៉ាងក្រៃលែងសម្រាប់មុខមាត់ខេត្តបាត់ដំបង៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម