KPT+
ចម្លែកណាស់! ទីសក្ការបូជាមួយនៅជប៉ុន មានសត្វឆ្មាជាព្រះសង្ឃ
Nyan Nyan Ji ឬ Meow Meow Shrine ជាទីសក្ការមួយដ៏ល្បីនៅទីក្រុង Kyoto ប្រទេសជប៉ុន ដែលមានសត្វឆ្មាជាព្រះសង្ឃ។ នៅទីនោះមានសត្វឆ្មាមួយក្បាលដែលអ្នកស្រុកហៅថា «បូជាចារ្យ» ហើយវាជាឆ្មាពិតៗ។

សម្រាប់អ្នកទៅដល់កន្លែងសក្ការនេះ ក្រោយគោរពប្រណិប័តន៍ និងបួងសួងរួចរាល់ ពួកគេនឹងមានជំនួយការចាំជូនដំណើរកម្សាន្ត ដោយទស្សនារូបចម្លាក់ និងរូបភាពឆ្មាររាប់សិបក្បាលជុំវិញទីនោះ។

ឆ្មាល្បីជាងគេប្រចាំតំបន់មានឈ្មោះ Koyuki ជាឆ្មាដែលគេស្គាល់ថា ជាព្រះសង្ឃឆ្មាទី១ប្រចាំ Nyan Nyan Ji។ ឆ្មានេះជាឆ្មាញី មានមុខជ្រួញៗ និងសម្បុរ ស។ ម្ចាស់របស់វានិយាយថា Koyuki ចូលចិត្តជួបមនុស្ស ជាពិសេសឃើញគេការគោរពបូជា មិនតែប៉ុណ្ណោះវាថែមទាំងមានជំនួយការឆ្មាផ្សេងទៀត រហូតដល់ទៅ៦ក្បាល។

យោងតាមសម្ដីពីម្ចាស់ឆ្មា Koyuki បាននិយាយពីប្រវត្តិនៃទីនោះថា កន្លែងសក្ការ Nyan Nyan Ji បានបើកដំបូងដោយវិចិត្រករគូររូបម្នាក់ឈ្មោះ Kaya ហើយគាត់ជាអ្នកសង់ប្រាសាទតូចនេះឡើងមក។ លោកបានសាងសង់ទីនេះដើម្បីរំឭកដល់ឆ្មាជាទីស្រលាញ់របស់ខ្លួន ហើយចំណេរក្រោយមក ក៏មានប្រជាជនគោរពបូជាតៗគ្នា។ នេះក៏ជាមូលហេតុ ដែលគ្រប់កន្លែងក្នុងទីសក្ការនេះឃើញសុទ្ធតែចម្លាក់និងគំនូរសត្វឆ្មា។

ត្បិតតែ Nyan Nyan Ji ជាទីសក្ការក៏ពិតមែន ប៉ុន្តែគ្រប់កន្លែងមិនសុទ្ធតែជាទីសក្ការទេ ភ្ញៀវទេសចរក៏អាចចូលកម្សាន្តហាងកាហ្វេមួយនៅទីនោះ ដែលមានសត្វឆ្មាប្រចាំការផងដែរ៕
ប្រែសម្រួល៖ មួង ពិសី
ចុចអាន៖ រឿងរ៉ាវ Facebook មិនអាចដំណើរការនៅប្រទេសចិន
ចុចអាន៖ ទំនៀមទម្លាប់ចូលឆ្នាំថ្មីប្លែកៗដែលគេជឿថានាំសំណាងតាមប្រទេសនីមួយៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


