KPT+
រឿង៤យ៉ាង ដែលត្រូវដឹង មុនពេលបង់ប្រាក់សម្រាប់ឯកសារស្រាវជ្រាវតាមអ៊ីនធឺណិត
នៅពេលចាប់ផ្ដើមរៀននៅសាកលវិទ្យាល័យ យើងប្រាកដជាត្រូវការស្រាវជ្រាវមេរៀនបន្ថែមទៀត។ និស្សិតនៅសាកលវិទ្យាល័យត្រូវឆ្លងកាត់ការអនុវត្តគម្រោងបញ្ចប់ឆ្នាំចុងក្រោយ ដែលទាមទារឲ្យពួកគេបន្ថែមការស្រាវជ្រាវហ្មត់ចត់និងជំនាញសរសេរបានល្អ។

និស្សិតខ្លះប្រហែលជាមិនអាចសរសេរអត្ថបទស្រាវជ្រាវបានល្អនោះទេ ដោយសារតែខ្វះជំនាញសរសេរ។ ម៉្យាងវិញទៀតនិស្សិតភាគច្រើនឆ្លៀតពេលធ្វើការក្រៅម៉ោងដើម្បីបង់ថ្លៃសាលា ពួកគេមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីសរសេរគម្រោង។
យ៉ាងណាវាជាគោលនយោបាយរបស់សាកលវិទ្យាល័យដែលតម្រូវឲ្យនិស្សិតត្រូវតែស្រាវជ្រាវដាច់ខាត បើមិនដូច្នោះទេ ពួកគេនឹងមិនទទួលបានសញ្ញាប័ត្រឡើយ។
ហេតុនេះមុនពេលបង់ប្រាក់សម្រាប់ឯកសារស្រាវជ្រាវតាមអ៊ិនធរណិត ត្រូវពិនិត្យមើលព័ត៌មានលម្អិតមួយចំនួន ចៀសវាង ខាតលុយឥតអំពើ។
១. ជ្រើសរើសលើសពីមួយ

រាល់ពេលទិញឯកសារស្រាវជ្រាវតាមអ៊ិនធរណេត គួរតែប្រៀបធៀបវេបសាយច្រើនជាង ៣ ។ ក្រោយពេលមានជម្រើសកាន់តែច្រើន អ្នកនឹងមិនសូវច្របូកច្របល់ ព្រោះអាចទទួលព័ត៌មានកាន់តែច្រើនដែរ។
២. ពិនិត្យមើល Feedback
និស្សិតភាគច្រើនតែងឆ្ងល់ថា តើពួកគេនឹងទទួលបានគំនិតអ្វីខ្លះ នៅពេលពួកគេសម្រេចចិត្តទិញមេរៀនឬឯកសារតាមអ៊ិនធរណិត? ឬតើខ្លួនអាចដឹងថា អត្ថបទនោះល្អបានដោយរបៀបណា? វិធីសាមញ្ញគឺត្រូវអានការផ្ដល់មតិយោបល់របស់អតិថិជនមុនៗ ពួកគេប្រាកដជាចែករំលែកបទពិសោធន៍របស់ខ្លួន មុនអ្នក។
៣. ពិនិត្យមាតិកា

មុនពេលបង់ប្រាក់សម្រាប់ឯកសារស្រាវជ្រាវតាមអ៊ិនធរណិត កុំភ្លេចពិនិត្យមើលគុណភាពការងាររបស់ក្រុមហ៊ុនផង។ ដើម្បីពិនិត្យមើលគុណភាពមាតិកា គួរស្នើសុំឱ្យថ្នាក់គ្រប់គ្រងក្រុមហ៊ុនផ្ញើសំណាកសរសេរមួយចំនួនមកអ្នក។
៤. សេវាកម្មកែសម្រួលឬសរសេរឡើងវិញ
ទោះបីជាសេវាកម្មសរសេរតាមអ៊ិនធរណិតជួលមនុស្សជំនាញធ្វើការក៏ដោយ អ្នកនៅតែត្រូវសួរពួកគេនូវមានសេវាកម្មកែសម្រួលឬសរសេរឡើងវិញ។ ប្រសិនបើក្រុមហ៊ុនមិនផ្ដល់សេវាកម្មកែសម្រួលឬសរសេរឡើងវិញនោះ អ្នកគួរជ្រើសរើសជម្រើសផ្សេង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ជំនាញទន់៖ វិធីសាស្ត្រ ៤ យ៉ាងធន់បានយូរនឹងការងារ បង្កើនផលិតភាពច្រើនជាងគេដទៃ
ចុចអាន៖ ហេតុអ្វីមានបុគ្គលិកពូកែច្រើនតែការងារគ្មានប្រសិទ្ធភាព?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


